ព័ត៌មានអន្ដរជាតិ
ប៉ូលិស វៀតណាម ឲ្យជនរងគ្រោះចាញ់បោកអតីតសេដ្ឋិនីដែលជាប់ទោសប្រហារជីវិត ប្រញាប់ទៅដាក់ពាក្យបណ្ដឹង
ប៉ូលិសវៀតណាមបាននិយាយថា ជនរងគ្រោះជាច្រើននាក់ដែលចាញ់បោកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat របស់អតីតសេដ្ឋិនី Truong My Lan តាមរយៈការចេញមូលបត្របំណុលក្លែងក្លាយចំនួន ៣០ ពាន់ពាន់លានដុង (១.១៨ ពាន់លានដុល្លារ) ត្រូវតែញាប់ដៃញាប់ជើងចេញមុខទៅដាក់ពាក្យបណ្ដឹង ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express ។

ប៉ូលិសបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ជនរងគ្រោះទាំងនោះបានស្វែងរកអ្នកទិញអស់រយៈពេល ៨ ខែមកហើយដើម្បីបំពេញបែបបទឯកសារនៃមូលបត្របំណុលដែលចេញដោយខុសច្បាប់ ប៉ុន្តែក្នុងនោះជនរងគ្រោះមួយចំនួនក៏បានកំណត់អត្តសញ្ញាណអ្នកទិញខ្លះផងដែរ ខណៈអ្នកខ្លះទៀតមិនព្រមសហការជាមួយជនរងគ្រោះនោះឡើយ ។
ចន្លោះឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ក្រុមហ៊ុន Van Thinh Phat និងសាខារបស់ខ្លួនបានចេញមូលបត្របំណុលចំនួន ២៥ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការរបស់ពួកគេ និងដើម្បីបោកប្រាស់វិនិយោគិន ហើយក្នុងដំណើរការនោះ មានជនរងគ្រោះជាច្រើនបានចាញ់បោកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់លោកស្រី Truong My Lan ខណៈប៉ូលិសបានព្រមានថា អ្នកណាដែលមិនដាក់ពាក្យបណ្តឹងនឹងបាត់បង់សិទ្ធិទទួលស្គាល់ថាជា “ជនរងគ្រោះ” ។

គួរបញ្ជាក់ថា អតីតសេដ្ឋិនីវៀតណាមលោកស្រី Truong My Lan ត្រូវបានកាត់ទោសប្រហារជីវិតពីបទចោទប្រកាន់ស៊ីសំណូកសូកប៉ាន់ និងបំពានបទប្បញ្ញត្តិធនាគារ Saigon Commercial Bank (SCB) កាលពីខែមុន ជាពិសេសគឺការកិបកេងបន្លំប្រាក់ពីធនាគារ SCB ចំនួន ៣០៤ ពាន់ពាន់លានដុង (១២.៣១ ពាន់លានដុល្លារ) និងបណ្តាលឲ្យខាតបង់ប្រាក់ចំនួន ៦៧៧ ពាន់ពាន់លានដុង (២៧ ពាន់លានដុល្លារ) ។ ទោះយ៉ាងណា ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat រូបនេះក៏បានប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសប្រហារជីវិតរបស់លោកស្រីផងដែរ ។
ក្រៅពីអតីតសេដ្ឋិនីរូបនេះហើយ ក៏នៅមាននាយកប្រតិបត្តិធនាគារ SCB ចំនួន ៣ នាក់ទៀតត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ ។ ចំណែកលោក Do Thi Nhan ប្រធានអធិការកិច្ចធនាគារនៅធនាគាររដ្ឋវៀតណាម ក៏ត្រូវបានកាត់ទោសឲ្យជាប់គុកមួយជីវិតដូចគ្នា ពីបទទទួលសំណូកចំនួន ៥.២ លានដុល្លារ ដើម្បីបិទបាំងការកេងបន្លំនេះ ខណៈបក្ខពួក ៨១ នាក់ផ្សេងទៀតត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី ៣ ទៅ ២០ ឆ្នាំ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ថៃ ទាញទម្លាក់អ្នកក្បែរខាង គ្រងតំណែងជាប្រទេសមានទេសចរមកលេងកម្សាន្តច្រើនជាងគេនៅអាស៊ាន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


