ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិម្នាក់ទៀត ពាក់ព័ន្ធអំពើពុករលួយ
មួយរយៈចុងក្រោយនេះ រុស្ស៊ីហាក់ប្រើកណ្តាប់ដៃដែក បង្ក្រាបលើមន្ត្រីពុករលួយខ្លាំងមែនទែន ជាមួយការចាប់ខ្លួនជាបន្តបន្ទាប់ ហើយចុងក្រោយបំផុតនេះ រដ្ឋាភិបាលទីក្រុងមូស្គូ បានចាប់ខ្លួនលោក Vadim Shamarin ប្រធាននាយកដ្ឋានទំនាក់ទំនង នៃក្រសួងការពារជាតិ ជាប់ពាក់ព័ន្ធនឹងករណី ស៊ីសំណូក។

តាមការចុះផ្សាយរបស់ RT នៅថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភា, លោក Shamarin ដែលក៏ជាអគ្គសេនាធិការរងផងដែរនោះ គឺជាមន្ត្រីការពារជាតិរុស្ស៊ីជាន់ខ្ពស់ទីបួនហើយ ដែលត្រូវបានចាប់ខ្លួន ក្នុងសំណុំរឿងព្រហ្មទណ្ឌនារយៈពេល២ខែមកនេះ។
ត្បិតតែមិនមានការបញ្ជាក់ច្បាស់អំពីទំហំទឹកប្រាក់ដែលលោក Shamarin ទទួលបាន ប៉ុន្តែសារព័ត៌មានរុស្ស៊ី ដាក់ការសង្ស័យថា គាត់ទទួលបានប្រាក់សំណូកច្រើនមែនទែន ហើយបើរឿងនេះជាការពិត គាត់ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ១៥ឆ្នាំឯណោះ។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍វ័យ៥៣ឆ្នាំរូបនេះ បានបម្រើការជាប្រធាននាយកដ្ឋានទំនាក់ទំនងរបស់ប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ២០២១មក ហើយគាត់ក៏ជាអគ្គសេនាធិការរងរបស់លោក Valery Gerasimov ផងដែរ។
រម្លឹកទៅខែមេសា រុស្ស៊ី ក៏បានចាប់ខ្លួនអនុរដ្ឋមន្ត្រីការពារជាតិលោក Timur Ivanov ដោយជាប់សង្ស័យពីបទស៊ីសំណូក ផងដែរ។

គណៈកម្មាធិការស៊ើបអង្កេតសហព័ន្ធរុស្ស៊ី (SKR) ក៏មិនបញ្ចេញព័ត៌មានលម្អិតអំពីចំនួនទឹកប្រាក់ ដែលលោក Ivanov ទទួលបានដូចគ្នា ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីមួយចំនួនរាយការណ៍ថា គាត់អាចទទួលសំណូកយ៉ាងហោចណាស់ក៏ ជាង១០ ០០០ដុល្លារអាមេរិកដែរ។
ពាក់ព័ន្ធករណីនេះ ធ្វើឲ្យលោក Ivanov ក្លាយជាមន្ត្រីថ្នាក់ខ្ពស់ជាងគេបំផុតរបស់រុស្ស៊ី ដែលត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទស៊ីសំណូក ចាប់តាំងពីជម្លោះជាមួយអ៊ុយក្រែន ផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិម្នាក់ទៀត ពាក់ព័ន្ធអំពើពុករលួយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


