ព័ត៌មានអន្ដរជាតិ
មនុស្សរាប់រយនាក់នៅ ប៉ាគីស្ថាន កើតជំងឺដាច់សរសៃឈាមខួរក្បាល ខណៈរលកកម្ដៅកំពុងអុកឡុកខ្លាំង
ជនរងគ្រោះរាប់រយនាក់ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទូទាំងប្រទេសប៉ាគីស្ថាន ដោយសាររលកកម្ដៅខ្លាំងខុសពីធម្មតាកំពុងវាយលុកប្រទេសនេះ ខណៈសីតុណ្ហភាពបានកើនឡើងខ្ពស់រហូតដល់ ៤៩ អង្សារសេ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី២៥ ខែ ឧសភាកន្លងទៅ ។

កម្ដៅខុសពីធម្មតាកំពុងវាយលុកប្រទេសប៉ាគីស្ថាន ដោយបានធ្វើឲ្យអាជ្ញាធរបានជំរុញប្រជាជនឲ្យស្នាក់នៅក្នុងផ្ទះ និងចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ខណៈសិស្សសាលាប្រហែល ២៦ លាននាក់ នឹងផ្អាកថ្នាក់រៀនបណ្ដោះអាសន្នរយៈពេលមួយសប្តាហ៍ ។
ប្រទេសប៉ាគីស្ថានក៏បានបង្កើតមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់នៅមន្ទីរពេទ្យដើម្បីព្យាបាលអ្នកជំងឺដែលរងផលប៉ះពាល់ដោយកម្ដៅផងដែរ ដូចជា មានសេវារថយន្តសង្គ្រោះ ឡានដឹកទឹក និងទឹកកកដើម្បីផ្តល់ការព្យាបាលសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ ដោយសារកម្ដៅថ្ងៃ ។
ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាជំងឺធ្ងន់ធ្ងរដែលកើតឡើង នៅពេលដែលសីតុណ្ហភាពរាងកាយរបស់មនុស្សម្នាក់ឡើងលឿនពេក ដែលបណ្តាលឲ្យអ្នកខ្លះសន្លប់ និងបើធ្ងន់ធ្ងរអាចបណ្តាលឲ្យពិការ ឬស្លាប់បាន ។

ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរបានជំរុញឲ្យប្រជាពលរដ្ឋកុំដាក់ធុងហ្គាសនៅកន្លែងមានកម្ដៅខ្លាំងដើម្បីជាវិធានការសុវត្ថិភាព និងព្រមានអ្នកដែលរស់នៅក្បែរវាលស្រែថា ពស់ និងខ្យាដំរីអាចចូលផ្ទះដើម្បីស្វែងរកកន្លែងត្រជាក់ជាងមុន ស្របពេលដែលអ្នកព្យាករណ៍អាកាសធាតុបាននិយាយថា នៅក្នុងខែនេះសីតុណ្ហភាពទំនងជានឹងកើនឡើងដល់ ៥៥ អង្សាសេឯណោះ ។
គួរបញ្ជាក់ថា ប៉ាគីស្ថានគឺជាប្រទេសដែលងាយរងគ្រោះបំផុតទី ៥ ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដោយមាន ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ ប៉ុន្តែតំបន់ភាគនិរតី និងភាគពាយ័ព្យនៃប្រទេសនេះជួបប្រទះនឹងរលកកម្ដៅខ្លាំងទៅវិញ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


