ព័ត៌មានអន្ដរជាតិ
៣រដ្ឋនៅអាមេរិក ជួបព្យុះកំបុតត្បូងកាចសាហាវ ស្លាប់មនុស្ស ១៨នាក់
តាមការចុះផ្សាយរបស់ CNN, ព្យុះកំបុតត្បូងដ៏កាចសាហាវ បានវាយប្រហារ៣រដ្ឋនៅអាមេរិក ដូចជា Texas, Arkansas និង Oklahoma កាលពីចុងសប្តាហ៍កន្លងទៅ ដោយបណ្តាលឲ្យមនុស្សចំនួន១៨នាក់ បាត់បង់ជីវិត ក្នុងនោះរួមមានទាំងកុមារតូចៗ២នាក់ផងដែរ។

ស្របពេលជាមួយគ្នានោះ តាមការចុះផ្សាយរបស់ NBC, គិតត្រឹមល្ងាចថ្ងៃអាទិត្យទី២៦ខែឧសភា មនុស្សប្រមាណ២០នាក់ ក៏រងរបួសក្នុងគ្រោះធម្មជាតិនេះដែរ។
មិនត្រឹមប៉ុណ្ណឹង មនុស្សសរុប ៤៨០ ០០០នាក់នៅក្នុងរដ្ឋទាំង៣ខាងលើ ត្រូវជួបការលំបាកព្រោះគ្មានអគ្គិសនីប្រើប្រាស់ ខណៈជាង ១១០លាននាក់ទៀត ត្រូវគេព្រមានឲ្យប្រុងប្រយ័ត្ន។

ទន្ទឹមនោះ ទូរទស្សន៍ WFAA ក្នុងទីក្រុង Dallas ក៏ផ្សាយដែរថា Texas គឺជារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារឥទ្ធិពលព្យុះកំបុតត្បូង ហើយបច្ចុប្បន្ន ក្រុមការងារកំពុងធ្វើប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ ក៏ដូចជាវាយតម្លៃទំហំនៃការខូចខាត។
លើសពីនេះ ប្រជាជនអាមេរិករាប់លាននាក់នៅរដ្ឋ Mississippi, Ohio និង Tennessee ក៏កំពុងប្រឈមនឹងហានិភ័យនៃព្យុះព្រឹលធ្ងន់ធ្ងរ ខ្យល់បក់ខ្លាំង និងព្យុះកំបុតត្បូងកាចសាហាវផងដែរ។

ដោយសារតែបញ្ហានេះហើយ ទើបតំបន់មួយចំនួនកំពុងគិតគូរផ្អាកជើងហោះហើរ ដែលនឹងបណ្តាលឲ្យមានការរំខានដល់ការធ្វើដំណើរផ្លូវអាកាសជាក់ជាមិនខាន។
ជាចុងក្រោយ ក្រុមអ្នកឧតុនិយមបានចេញការព្យាករថា អាកាសធាតុកាចសាហាវបែបនេះ នឹងបន្តរហូតដល់សប្តាហ៍ក្រោយឯណោះ ដូច្នេះសូមប្រជាពលរដ្ឋទាំងឡាយ ត្រៀមខ្លួននិងបន្តប្រុងប្រយ័ត្ន៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះកំបុតត្បូងវាយប្រហាររដ្ឋ Tennessee ផ្តាច់ជីវិតមនុស្ស៦នាក់ និងបង្កការបំផ្លិចបំផ្លាញធំធេង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


