ព័ត៌មានអន្ដរជាតិ
ចិន នឹងមិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីសទេ បើគ្មានវត្តមានរុស្ស៊ី
ក្រសួងការបរទេសចិន បានប្រាប់ឲ្យដឹងកាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងមិនទៅចូលរួមក្នុងសន្និសីទសន្តិភាពអ៊ុយក្រែន ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសស្វីស នាពាក់កណ្ដាលខែមិថុនាខាងមុខឡើយ។ ចិន ថា សន្និសីទសន្ដិភាពគួរតែមានវត្តមានពីភាគីជម្លោះទាំងសងខាង ពោលគឺអ៊ុយក្រែន និងរុស្ស៊ី។

រដ្ឋាភិបាលស្វីស កំពុងស្វែងរកការចូលរួមពីគ្រប់មជ្ឈដ្ឋានពាសពេញពិភពលោក សម្រាប់កិច្ចប្រជុំ ដែលមានគោលបំណងធំគឺបង្កើតឲ្យបានដំណើរការសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងពើបប្រទះនឹងបញ្ហាសង្គ្រាមជាមួយរុស្ស៊ី។ យ៉ាងណាមិញ កិច្ចប្រជុំមួយនេះពុំមានការអញ្ជើញឲ្យរុស្ស៊ីទៅចូលរួមនោះឡើយ។
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់ឲ្យដឹងថា ក្រុងប៉េកាំងតែងទទូចឲ្យមានសន្និសីទសន្ដិភាពអន្តរជាតិ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអ៊ុយក្រែន និងរុស្ស៊ី ក្រោមការពិភាក្សាដោយយុត្តិធម៌ និងស្មើភាព។ លោកស្រីថា អវត្តមានរបស់រុស្ស៊ី គឺខុសពីការរំពឹងទុករបស់ចិន ដែលជាហេតុនាំឲ្យចិនពិបាកទៅចូលរួមក្នុងកិច្ចប្រជុំមួយនេះណាស់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Sergey Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានប្រកាសថា ជំនួសឲ្យស្វីស ប្រទេសចិនគួរតែរៀបចំសន្និសីទសន្តិភាពមួយ ដែលអញ្ជើញទាំងរុស្ស៊ី និងអ៊ុយក្រែនទៅចូលរួម។

សូមបញ្ជាក់ថា លោក វ៉្លាឌឺមៀ ពូទីន ធ្លាប់បាននិយាយនៅក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសចិនកាលពីពាក់កណ្ដាលខែឧសភាកន្លងទៅថា អ៊ុយក្រែនទំនងជាអាចនឹងប្រើប្រាស់កិច្ចពិភាក្សាប្រទេសស្វីស ដើម្បីព្យាយាមកៀរគរការគាំទ្រពីបណ្ដាប្រទេសជាច្រើនទៀត សម្រាប់គាំទ្រការទាមទាររបស់អ៊ុយក្រែនឲ្យរុស្ស៊ីដកទ័ពចេញទាំងស្រុងពីសមរភូមិ។ លោក ពូទីន ថា មានតែចិនទេ ដែលអាចរៀបចំគម្រោងដោះស្រាយសន្តិភាពសម្រាប់ជម្លោះនេះបាន ដោយសារចិនមានការយល់ដឹងច្បាស់ពីអ្វីដែលស្ថិតនៅពីក្រោយវិបត្តិដែលកំពុងកើតឡើងនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


