ព័ត៌មានអន្ដរជាតិ
ស្លាប់១៥នាក់ និងរបួសច្រើន ក្រោយអ៊ីស្រាអែលវាយប្រហារចំជុំរុំភៀសខ្លួន២កន្លែងនៅហ្គាហ្សា
យ៉ាងហោចណាស់ ពលរដ្ឋប៉ាឡេស្ទីនចំនួន១៥នាក់ ត្រូវបានសម្លាប់ និងរបួសជាច្រើននាក់ទៀត នៅក្នុងជុំរុំភៀសខ្លួន២កន្លែងនៅតំបន់ហ្គាហ្សា ក្រោយការវាយប្រហារតាមដែនអាកាសពីកងកម្លាំងអ៊ីស្រាអែល។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលហ្គាហ្សា កាលពីថ្ងៃទី៤ ខែមិថុនាកន្លងទៅ។
អ្នកនាំពាក្យក្រសួងសុខាភិបាលហ្គាហ្សា បានឲ្យដឹងថា ការវាយប្រហារ ធ្វើឡើងនៅជុំរុំភៀសខ្លួន Al-Bureij និងជុំរុំភៀសខ្លួន Al-Maghazi ស្ថិតនៅចំកណ្ដាលតំបន់ហ្គាហ្សាស្ទ្រីបតែម្ដង ហើយភាគច្រើននៃអ្នករងគ្រោះគឺជាជនស៊ីវិល កូនក្មេង និងស្ត្រី។ បច្ចុប្បន្ន ទាំងអ្នកស្លាប់ និងរបួស កំពុងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Al-Aqsa Martyrs ក្នុងទីក្រុង Deir al-Balah។
ក្រសួងសុខាភិបាលហ្គាហ្សា បានបញ្ជាក់ថា មន្ទីរពេទ្យ Al-Aqsa Martyrs គឺជាកន្លែងផ្ដល់សេវាសុខភាពតែមួយគត់ សម្រាប់មនុស្សជាង១លាននាក់នាពេលបច្ចុប្បន្ន ហើយសមត្ថភាពនៃការទទួលអ្នកជំងឺបន្ថែមកំពុងជួបប្រទះនឹងបញ្ហាប្រឈមខ្លាំង។
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងសុខាភិបាលហ្គាហ្សា បានរៀបរាប់ថា “ចំនួនអ្នករបួស និងអ្នកជំងឺ នៅក្នុងនាយកដ្ឋានមន្ទីរពេទ្យបានលើសពីសមត្ថភាពព្យាបាលធម្មតាដល់ទៅជាង៣ដងឯណោះ។ យើងស្នើឲ្យសហគមន៍អន្តរជាតិ និងគ្រប់អង្គការអន្តរជាតិ ព្រមទាំងអង្គការ UN មកពីគ្រប់ប្រទេសសេរីទាំងអស់នៅលើពិភពលោកជួយជាបន្ទាន់ និងប្រញាប់បញ្ជូនមន្ទីរពេទ្យចល័ត និងក្រុមការងារវេជ្ជសាស្ត្រ ដើម្បីជួយសង្គ្រោះស្ថានភាពសុខាភិបាលនៅហ្គាហ្សាស្ទ្រីប ហើយនិងគ្រប់គ្រងស្ថានភាពនៃអ្នករបួសរាប់សិបម៉ឺននាក់ ដែលកំពុងរងការគំរាមកំហែងដល់ជីវិត”។
មន្ត្រីតំបន់ហ្គាហ្សា បានអះអាងថា អ៊ីស្រាអែល នៅតែបន្តវាយប្រហារយ៉ាងឃោរឃៅនៅហ្គាហ្សា ចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី៧តុលា បើទោះជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឲ្យមានបទឈប់បាញ់ក៏ដោយ។ ពលដ្ឋប៉ាឡេស្ទីនជាង ៣៦ ៥០០នាក់ត្រូបានសម្លាប់ ហើយភាគច្រើនគឺជាស្ត្រី និងកុមារតូចៗ ខណៈចំនួនអ្នករបួសមានជិត ៨៣ ០០០នាក់។
សូមបញ្ជាក់ថា សង្គ្រាម៨ខែកន្លងមកនេះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានធ្វើឲ្យមានការខូចខាតយ៉ាងដំណំនៅតំបន់ហ្គាហ្សា ហើយក្នុងនោះក៏មានការរាំងស្ទះនៃជំនួយមនុស្សធម៌ដូចជា អាហារ ទឹកស្អាត និងថ្នាំសង្កូវ ទៅកាន់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


