ព័ត៌មានអន្ដរជាតិ
ក្ដៅៗ! ស្លាប់ជាង៣០នាក់ ក្រោយអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើសាលារៀនមួយកន្លែងនៅហ្គាហ្សា
យ៉ាងហោចណាស់ មនុស្សជាង៣០នាក់ ត្រូវបានសម្លាប់ ដោយក្នុងនោះភាគច្រើនគឺជាកុមារ និងស្ត្រី ក្រោយពីមានការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអែលសំដៅមកចំសាលារៀនមួយកន្លែង ក្នុងទីតាំងជុំរុំភៀស Nuseirat នៅតំបន់ហ្គាហ្សា។

សារព័ត៌មាន Xinhua បានចុះផ្សាយថា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៦ ខែមិថុនានេះ ចំនួនអ្នកស្លាប់មាន ៣០នាក់នៅហ្គាហ្សា ក្រោមការវាយប្រហារដោយគ្រាប់មីស៊ីលរបស់អ៊ីស្រាអែល។ ដោយឡែក សារព័ត៌មាន Aljazeera បានចុះផ្សាយថា យ៉ាងហោចណាស់ក៏មានអ្នកស្លាប់ចំនួន ៣២នាក់ដែរ ហើយការវាយប្រហារសំដៅចំសាលារៀនមួយឈ្មោះ UNRWA ក្នុងជុំរុំភៀសខ្លួន Nuseirat។ យ៉ាងណាមិញ បើតាមសារព័ត៌មានចិន CGTN វិញ បានធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួននៅត្រឹមម៉ោង១១ព្រឹកថ្ងៃនេះថា តួលេខអ្នកស្លាប់បានកើនដល់ ៣៩នាក់ហើយ។
ពាក់ព័ន្ធនឹងការវាយប្រហារមួយនេះ រដ្ឋាភិបាលហ្គាហ្សាដឹកនាំដោយក្រុមហាម៉ាស បានថ្កោលទោសចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែល ដោយចាត់ទុកជាទង្វើសម្លាប់រង្គាសយ៉ាងសាហាវ ហើយជាព័ស្តុតាងច្បាស់ក្រឡែតនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនស៊ីវិល៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


