Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង ចាប់​ផ្ដើម​សង់​ជញ្ជាំង​តាម​បន្ទាត់​ព្រំដែន​ជាមួយ​កូរ៉េ​ខាង​ត្បូង

បានផុស

នៅ

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង កំពុង​សាងសង់​ជញ្ជាំង និង​ជីក​ផ្លូវ​​​​​នៅ​តំបន់​គ្មាន​យោធា តាម​​បណ្ដោយ​ព្រំដែន​ជាមួយ​កូរ៉េ​ខាង​ត្បូង។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​​​របស់​​សារព័ត៌មាន Yonhap នៅ​ថ្ងៃ​សៅរ៍​ទី​១៥ ខែ​មិថុនា នេះ។

(រូបភាព៖ Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Yonhap បាន​​រៀបរាប់​ថា​ ការ​សាងសង់ កំពុង​ធ្វើ​ឡើង​កាល​ពី​ពេល​ថ្មីៗ​ ​​ស្ថិត​នៅ​ចន្លោះ​​​​ភាគ​ខាង​ជើង​តំបន់​គ្មាន​យោធា និង​ខ្សែ​បន្ទាត់​ព្រំដែន​យោធា ដែល​ខណ្ឌ​ចែក​​កូរ៉េ​ខាង​ទាំង​២។ តំបន់​គ្មាន​យោធា​នេះ មាន​​បណ្ដោយ​ប្រវែង ២៥០​គីឡូម៉ែត្រ និង​ទទឹង​​​ប្រវែង​ ៤​គីឡូម៉ែត្រ។ យ៉ាង​ណា​មិញ ហេតុផល​នៅ​ពី​​ក្រោយ​​សំណង់​ជញ្ជាំង​ព្រំដែន​នេះ ព្រម​ទាំង​កម្ពស់ ក៏​ដូចជា​ប្រវែង​​ជញ្ជាំង​​ នៅ​មិន​ទាន់​​មាន​ការ​​បញ្ជាក់​​ច្បាស់​នៅ​ឡើយ​ទេ។

នៅ​ដើម​សប្ដាហ៍​នេះ ​កូរ៉េ​ខាង​ត្បូង បាន​បាញ់​កាំភ្លើង​​​ព្រមាន ក្រោយ​ពី​មាន​ទាហាន​​កូរ៉េ​ខាង​ជើង​មួយ​ចំនួន ដែល​មាន​កាន់​ឧបករណ៍​សំណង់ ខ្លះ​​ប្រដាប់​ដោយ​អាវុធ​ខ្លី បាន​លួច​ឆ្លង​ដែន​​ចូល​ក្នុង​តំបន់​គ្មានយោធា​រវាង​ប្រទេស​ទាំង​២។ ទង្វើ​នេះ ត្រូវ​គេ​សង្ស័យ​ថា​អាច​មាន​ទំនាក់​ទំនង​ជាមួយ​​​សំណង់​ជញ្ជាំង​ព្រំដែន​​ ដែល​​កូរ៉េ​ខាង​ជើង​កំពុង​សាងសង់។

គួររំឭក​ថា ទំនាក់ទំនង​កូរ៉េ​​ទាំង​២ នៅ​តែ​ស្ថិត​នៅ​ក្នុង​ភាព​តានតឹង​ដដែល ខណៈ​កាល​ពី​ពេល​​ថ្មីៗ​នេះ មាន​ការ​បង្ហោះ​ប៉េងប៉ោង​សំរាម​ដាក់​គ្នា​​ទៅ​វិញ​ទៅ​មក​រវាង​សកម្មជន​​ក្រុង​សេអ៊ូល និង​​យោធា​​ក្រុង​ព្យុងយ៉ាង។ បន្ថែម​ពី​នេះ កូរ៉េ​ខាង​ត្បូង ក៏​មាន​ការ​​បើក​ឧបករណ៍​បំពង​សម្លេង​​ខ្នាត​ធំ បន្ទាប់​ពី​​សម្រេច​ផ្អាក​កិច្ច​ព្រមព្រៀង​ព្រំដែន​យោធា​ឆ្នាំ​២០១៨​ជាមួយ​កូរ៉េ​ខាង​ជើង។ នៅ​តាម​ព្រំដែន​​ គេ​សង្កេត​​ឃើញ​មាន​ការ​ដាក់​ពង្រាយ​ទ័ព​​រាប់​សិប​ពាន់​នាក់ ក៏​ដូចជា​​កាំភ្លើង​ធំ​ជា​ច្រើន ដែល​ជា​​ការ​បង្ហាញ​ពី​ភាព​​ថ្នាក់ថ្នាំង​នឹង​គ្នា​មិន​ចេះ​ស្រាក់ស្រាន្ត​រវាង​រដ្ឋាភិបាល​កូរ៉េ​​ទាំង​សងខាង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

សន្តិសុខសង្គម២៤ ម៉ោង មុន

ក្រុមក្មេងទំនើង៦នាក់ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សានៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម