ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បន្ថយដៃនៅហ្គាហ្សា ងាកទៅប្រយុទ្ធជាមួយ ក្រុមហេសបូឡា នាព្រំដែនលីបង់ វិញ
ក្នុងបទសម្ភាសលើកដំបូងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចាប់តាំងពីសង្គ្រាមជាមួយក្រុមហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក ប្រធានាធិបតីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រកាសថា កងទ័ពរបស់លោកនឹងបន្ថយដៃនៅទីក្រុង Rafah ហើយងាកទៅពង្រឹងកម្លាំងនៅព្រំដែនភាគខាងជើងជាប់ប្រទេសលីបង់វិញ ដើម្បីប្រយុទ្ធជាមួយក្រុមហេសបូឡា ដែលកំពុងធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំង។

ម្យ៉ាងវិញទៀត ការបន្ថយដៃនេះ ក៏មានគោលបំណងដើម្បីដាក់ចេញនូវផែនការ សម្រាប់រៀបចំអនាគតតំបន់ហ្គាហ្សាក្រោយសង្គ្រាមផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា នេះមិនមែនជាការបញ្ចប់សង្គ្រាមទេ គ្រាន់តែមិនវាយខ្លាំងដូចមុនប៉ុណ្ណោះ។ វាក៏ជាការការពារខ្លួនដែរ ហើយបើកផ្លូវឲ្យជនភៀសសឹក វិលត្រលប់មកផ្ទះសម្បែងរបស់ពួកគេវិញ។

ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់នៅតាមព្រំដែនភាគខាងជើង ត្រូវរត់ភៀសខ្លួនដោយការប្រយុទ្ធគ្នាសឹងរាល់ថ្ងៃរវាងកងកម្លាំងអ៊ីស្រាអែល និងចលនាសកម្មប្រយុទ្ធហេសបូឡា។
ក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់មួយនេះ បានចាប់ផ្តើមវាយប្រហារប្រទេសអ៊ីស្រាអែល បន្ទាប់ពីក្រុមហាម៉ាស បើកប្រតិបត្តិការវាយឆ្មក់ឆ្លងដែនកាលពីឆ្នាំមុន ហើយឥឡូវ គេកំពុងបារម្ភថា សង្គ្រាម អ៊ីស្រាអែល-ហេសបូឡា នឹងរីករាលដាលកាន់តែធំឡើងៗ ដល់ដំណាក់កាលធ្ងន់ធ្ងរ។

តាមពិតទៅ ក្រុមហេសបូឡា គឺខ្លាំងជាងក្រុមហាម៉ាសទៅទៀត ហើយបើសង្គ្រាមធំកើតឡើងមែន ច្បាស់ណាស់វានឹងបណ្តាលឲ្យតំបន់មជ្ឈិមបូព៌ា ដើរកាន់តែជិតដល់មាត់ជ្រោះមរណៈជាក់ជាមិនខានឡើយ។
លើសពីនេះ ក្រុមហេសបូឡា បានគំរាមម្តងហើយម្តងទៀតថា ខ្លួននឹងបន្តប្រយុទ្ធជាមួយអ៊ីស្រាអែលដល់ក្ស័យ បើនៅតំបន់ហ្គាហ្សា គ្មានបទឈប់បាញ់ទេនោះ។ មិនត្រឹមប៉ុណ្ណឹង មេទ័ពហេសបូឡាលោក Hassan Nasrallah ក៏គំរាមអ៊ីស្រាអែលកាលពីសប្តាហ៍មុនដែរថា ក្រុមនេះមានអាវុធថ្មីនិងសមត្ថភាពចារកម្មខ្លាំងណាស់ អាចវាយកម្ទេចនិងបំផ្លាញអ៊ីស្រាអែល បានគ្រប់ពេល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រមុខ UN ព្រមានពីការប្រយុទ្ធគ្នាកាន់តែខ្លាំង រវាងអ៊ីស្រាអែលនិង ក្រុមហេសបូឡា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


