ព័ត៌មានអន្ដរជាតិ
Adidas បណ្ដេញបុគ្គលិកពីរនាក់នៅចិន ដោយសារអំពើពុករលួយ
យោងតាមការចេញផ្សាយរបស់សារពត៌មាន CNN នៅថ្ងៃទី ២៨ ខែឧសភាបានឲ្យដឹងថា បុគ្គលិកពីរនាក់ ត្រូវបានបណ្ដេញចេញពីក្រុមហ៊ុន Adidas ប្រចាំនៅប្រទេសចិន ខណៈការស៊ើបអង្កេតកំពុងបន្តលើការចោទប្រកាន់អំពើពុករលួយ។

ក្រុមហ៊ុនម៉ាកយីហោសម្លៀកបំពាក់កីឡាដ៏ល្បីល្បាញរបស់អាល្លឺម៉ង់មួយនេះ បានប្រកាសថា ក្រុមហ៊ុនកំពុងស៊ើបអង្កេតការបំពានច្បាប់នៅក្នុងប្រទេសចិន ដែលជាទីផ្សារដ៏សំខាន់សម្រាប់សម្លៀកបំពាក់កីឡារបស់ខ្លួន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុននៅក្នុងប្រទេសនេះ ត្រូវបានចោទប្រកាន់ពីបទកេងបន្លំប្រាក់រាប់លានអឺរ៉ូ និងទទួលបានប្រាក់បៀវត្សរ៍យ៉ាងច្រើនសន្ធឹកសន្ធាប់។
ការចោទប្រកាន់នេះ ត្រូវបានមើលឃើញនៅក្នុងលិខិតដែលបុគ្គលិករបស់ Adidas China ផ្ញើដោយផ្ទាល់ទៅកាន់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនអាល្លឺម៉ង់ មុនពេលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
លិខិតនោះចោទប្រកាន់ថា នាយកប្រតិបត្តិជាន់ខ្ពស់នៅ Greater China ដែលគ្រប់គ្រងថវិកាទីផ្សាររបស់ Adidas បានកេងបន្លំប្រាក់រាប់លានអឺរ៉ូ ហើយបានយកលុយពីការផ្សាយពាណិជ្ជកម្មខាងក្រៅ និងភ្នាក់ងារតារាល្បី។ សមាជិកមួយចំនួននៃក្រុមនាយកប្រតិបត្តិ និងបុគ្គលិកផ្សេងទៀតក៏ជាប់ពាក់ព័ន្ធផងដែរ។ អ្នកសរសេរសំបុត្រនោះក៏បញ្ជាក់ដែរថា អ្នកគ្រប់គ្រងជាន់ខ្ពស់នោះប្រកាន់បក្ខពួកនិយមនិង មានការគំរាមកំហែងនៅកន្លែងធ្វើការ រួមទាំងដាក់បុគ្កលិកឱ្យនៅដាច់ដោយឡែកមួយចំនួន និងបង្ខំឱ្យពួកគេលាឈប់ បូករួមទាំងការស៊ីសំណូកផងដែរ។

ចំណែកយោងតាមប្រធានផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុនសម្លៀកបំពាក់យក្សនេះបានឲ្យដឹងថា បុគ្គលិកទីពីរដែលត្រូវបានបណ្ដេញចេញដូចគ្នានោះ គឺមិនបានបំពេញតាមលក្ខខណ្ឌភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុនក្នុងការបង្ហាញពីការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមកទេ។
គួរបញ្ជាក់ថា Adidas គឺជាក្រុមហ៊ុនលក់សម្លៀកបំពាក់កីឡាធំជាងគេលំដាប់ទីពីរលើពិភពលោក ខណៈGreater China គឺជាតំបន់គ្របដណ្តប់លើប្រទេសចិនដីគោក ហុងកុង និងតៃវ៉ាន់ដែលមានចំនួន១៥ ភាគរយនៃការលក់របស់ក្រុមហ៊ុន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


