ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រាប់ពីចំនួនគ្រាប់បែកដែលឲ្យអ៊ីស្រាអែល ជិត៩ខែមកនេះ
គិតចាប់តាំងពីថ្ងៃផ្ទុះសង្គ្រាមជាមួយក្រុមហាម៉ាស សហរដ្ឋអាមេរិក បានផ្ដល់ជំនួយជាគ្រាប់បែកក្នុងចំនួនច្រើនសន្ធឹកសន្ធាប់ឲ្យទៅអ៊ីស្រាអែល ដោយក្នុងនោះមានដូចជា ប្រភេទគ្រាប់បែកទម្ងន់ជិត១តោន និងប្រភេទមីស៊ីល Hellfire ជាដើម។

បើយោងតាមចុះផ្សាយរបស់សារព័ត៌មាន The Times of Israel នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤, ក្នុងរយៈពេលជិត៩ខែកន្លងមក អ៊ីស្រាអែល ទទួលបានគ្រាប់បែកជាច្រើនពីអាមេរិក ដូចជា គ្រាប់បែកទម្ងន់ជាង៩០០គីឡូក្រាមម៉ូឌែល MK-84 ចំំនួន ១៤ ០០០គ្រាប់, គ្រាប់បែកទម្ងន់ជាង២០០គីឡូក្រាមចំនួន ៦ ៥០០គ្រាប់, មីស៊ីលបំពាក់លើយន្តហោះចម្បាំង Hellfire ចំនួន ៣០០០គ្រាប់, គ្រាប់បែក Bunker-Buster ចំនួន ១០០០គ្រាប់, គ្រាប់បែកទម្លាក់តាមអាកាសខ្នាតតូចចំនួន ២៦០០គ្រាប់ និងប្រភេទគ្រាប់បែកផ្សេងៗមួយចំនួនទៀត។
ចំពោះគ្រាប់បែកទម្ងន់ជាង៩០០គីឡូក្រាម ត្រូវបានសហរដ្ឋអាមេរិកផ្អាកការផ្គត់ផ្គង់ទៅអ៊ីស្រាអែល ចាប់តាំងពីខែឧសភា ឆ្នាំ២០២៤មកម៉្លេះ ដោយហេតុថាខ្លាចប៉ះពាល់ខ្លាំងចំពោះអាយុជីវិតជនស៊ីវិល ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុង Rafah តំបន់ហ្គាហ្សា។ យ៉ាងណាមិញ ការបញ្ជូនគ្រាប់បែកផ្សេងទៀត នៅដំណើរការដូចធម្មតា។
ក្រៅតែពីគ្រាប់បែក អាមេរិកក៏បានបញ្ជូនសព្វាវុធផ្សេងៗទៀតសម្រាប់ឲ្យអ៊ីស្រាអែលទុកវាយប្រហារក្រុមហាម៉ាសផងដែរ ហើយបើគិតជាចំនួនទឹកប្រាក់ មានសុរបប្រមាណជា ៦,៥ពាន់លានដុល្លារ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលហ្គាហ្សា បានប្រកាសថា តួលេខប្រជាជនប៉ាឡេស្ទីនដែលបានស្លាប់នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បានកើនឡើងលើសពី ៣៧ ០០០នាក់ ហើយតួលេខនេះពិបាកក្នុងការបែងចែកឲ្យច្បាស់ថា មានអ្នកស្លាប់ជាជនស៊ីវិលប៉ុន្មាន និងក្រុមទាហានហាម៉ាសប៉ុន្មាននាក់ណាស់។ យ៉ាងណាមិញ បើតាមអ៊ីស្រាអែល បានឲ្យដឹងថា ពួកគេបានសម្លាប់ក្រុមប្រយុទ្ធហាម៉ាសបានប្រមាណ ១៥ ០០០នាក់ និងក្រុមភេវរករបានចំនួន ១០០០នាក់ គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕
ដោយ៖ ឈាង

-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យ៖ សមយុទ្ធនាគមាសឆ្នាំនេះ ធំជាងមុន សព្វាវុធទំនើបជាងមុន ប្រើAI តែមិនដើម្បីគំរាមប្រទេសណាឡើយ