ព័ត៌មានអន្ដរជាតិ
ពិតឬទេប្រពន្ធលោក ហ្សេលេនស្គី យកលុយអាមេរិកទិញរថយន្តប្រណីតជិត៥លានដុល្លារ?
លោកស្រី Olena Zelanska ភរិយារបស់ប្រធានាធិបតីអ៊ុយក្រែន បានរងការចោទប្រកាន់នៅលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងការទិញរថយន្តប្រណីត Bugatti Tourbillon មួយគ្រឿង ដែលជាប្រភេទរថយន្តកម្រ មានតម្លៃប្រមាណ ៤,៨លានដុល្លារឯណោះ អំឡុងដំណើរទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីខែមិថុនាកន្លងទៅ។ បន្ថែមពីនេះ លោកស្រីត្រូវគេចោទថា លុយដែលយកទៅទិញរថយន្តនោះ គឺបានមកពីការកិបកេងថវិកាជំនួយរបស់សហរដ្ឋអាមេរិក ដែលផ្ដល់ឲ្យអ៊ុយក្រែននៅក្នុងសង្គ្រាមជាមួយរុស្ស៊ី។

វីដេអូដែលបានបង្ហោះចោទប្រកាន់លោកស្រី Olena ទទួលការទទួលទស្សនាជាង ១៨លានដង ត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះនៅលើបណ្ដាញសង្គម X។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN និងសារព័ត៌មាន BBC កាលពីថ្ងៃទី៣ ខែកក្កដា រាល់ការចោទប្រកាន់ទាំងនេះគឺជារឿងដែលមិនពិតទាល់តែសោះ ខណៈវីដេអូដែលច្នៃប្រឌិតរឿងបោកប្រាស់នេះ ត្រូវបានធ្វើឡើងដោយបច្ចេកវិទ្យា AI ប៉ុណ្ណោះ ដែលទំនងជាការបង្កើតឡើងរបស់ក្រុមអ្នកគាំទ្ររុស្ស៊ី។ មួយវិញទៀត ក៏មានការប្រកាសពីខាងក្រុមហ៊ុនរថយន្ត Bugatti នៅប៉ារីសផងដែរថា លិខិតទិញលក់ដែលត្រូវបានបង្ហោះគឺជាលិខិតក្លែងក្លាយ ហើយពួកគេក៏មិនដែលបានលក់រថយន្តណាមួយឲ្យទៅលោកស្រី Olena នោះទេ កាលពីថ្ងៃទី៧ ខែមិថុនាកន្លងទៅ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះឡើយ ដែលក្រុមគ្រួសាររបស់លោក ហេ្សលេនស្គី ត្រូវរងការវាយប្រហារតាមប្រព័ន្ធបណ្ដាញសង្គម ពាក់ព័ន្ធនឹងអំពើពុករលួយយកលុយទៅទិញរបស់របរមានតម្លៃជាច្រើន។ តួយ៉ាងដូចជា កាលពីខែកញ្ញា ឆ្នាំ២០២៣ លោកស្រី Olena ត្រូវក្រុមរុស្ស៊ីប្រើបច្ចេកវិទ្យា AI ប្រឌិតរឿងទិញគ្រឿងអលង្ការក្នុងតម្លៃ ១,១លានដុល្លារ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។ មួយវិញទៀត លោក ហ្សេលេនស្គី ក៏ធ្លាប់រងការចោទប្រកាន់ផងដែរថា បានសាងសង់វិមានដ៏ស្គឹមស្គៃតម្លៃរាប់លានដុល្លារជាច្រើនកន្លែង មានទាំងនៅអាមេរិក អ៊ីតាលី អង់គ្លេស និងបារាំង ជាដើម៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


