ព័ត៌មានអន្ដរជាតិ
លោក Netanyahu យល់ព្រមឲ្យគណៈប្រតិភូអ៊ីស្រាអែលទៅជួបក្រុមហាម៉ាស
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រាប់ទៅប្រធានាធិបតីអាមេរិក ថា លោកនឹងបញ្ជូនគណៈប្រតិភូ ដើម្បីធ្វើកិច្ចចរចារឿងដោះដូរចំណាប់ខ្មាំង និងបទឈប់បាញ់ជាមួយក្រុមហាម៉ា នៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអ៊ីស្រាអែល Anadolu Agency កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានចូលជួបប្រជុំគ្នាកាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីពិចារណាលើការឆ្លើយតបរបស់ក្រុមហាម៉ាស ចំពោះសំណើបទឈប់បាញ់នៅតំបន់ហ្គាហ្សា ព្រមទាំងការចរចាដោះដូរចំណាប់ខ្មាំងផងដែរ។ យ៉ាងណាមិញ ចំពោះពេលវេលាជាក់លាក់ដែលថា គណៈប្រតិភូអ៊ីស្រាអែលនឹងទៅចរចាជាមួយក្រុមហាម៉ាស នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ។
ពាក់ព័ន្ធនឹងរឿងនេះ សេតវិមាន បានប្រកាសថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោក Netanyahu ក៏បានពិភាក្សាគ្នាដែរតាមរយៈទូរសព្ទ កាលពីម្សិលមិញ ទាក់ទិននឹងការឆ្លើយតបរបស់ហាម៉ាស ដែលទំនងជាអាចធ្វើឲ្យកិច្ចព្រមព្រៀងដំណើរការទៅមុខបាន។ សេតវិមាន បានចេញសេចក្ដីថ្លែងការណ៍ថា “លោកប្រធានាធិបតី បានស្វាគមន៍ការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ដែលអនុញ្ញាតឲ្យក្រុមអ្នកចរចារបស់គាត់ សហការជាមួយអ្នកសម្របសម្រួលអាមេរិក កាតា និងអេហ្ស៊ីប ក្នុងកិច្ចប្រឹងប្រែងធ្វើឲ្យសម្រេចបាននូវកិច្ចព្រមព្រៀង”។
ក្នុងការហៅទូរសព្ទជាមួយលោក ចូ បៃដិន, លោក Netanyahu បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលយល់ព្រមបញ្ចប់សង្គ្រាមរបស់ខ្លួននៅតំបន់ហ្គាហ្សា លុះត្រាណាតែវត្ថុបំណងទាំងអស់របស់អ៊ីស្រាអែលអាចសម្រេចបានដោយជោគជ័យ។
គួរបញ្ជាក់ថា កាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានព្យាយាមជាច្រើនខែកន្លងទៅ ដើម្បីទទួលបានបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងប្រមាណ ១២០នាក់ ដែលនៅសេសសល់ក្នុងតំបន់ហ្គាហ្សា។ ប៉ុន្តែរាល់ការប្រឹងប្រែងទាំងនោះ ហាក់មិនទទួលបានផ្លែផ្កាសោះឡើយ។
ក្រុមហាម៉ាស បាននិយាយថា កិច្ចព្រមព្រៀង ត្រូវធ្វើដើម្បីបញ្ចប់សង្គ្រាម ហើយនាំមកនូវការដកទ័ពអ៊ីស្រាអែលចេញទាំងស្រុងពីហ្គាហ្សា។ យ៉ាងណាមិញ កន្លងមក អ៊ីស្រាអែល តែងបដិសេធថា ខ្លួនទទួលយកការផ្អាកប្រតិបត្តិការប្រយុទ្ធជាបណ្ដោះអាសន្នបាន តែមិនមែនបទឈប់បាញ់នោះទេ បើក្រុមហាម៉ាសមិនទាន់ត្រូវបានកម្ចាត់ចេញឲ្យអស់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


