ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី បង្ក្រាបក្រុម “និនចាអណ្ដើក” សង្គ្រោះបានអណ្ដើករាប់រយក្បាល តម្លៃជាង ៨០ម៉ឺនដុល្លារ
អាជ្ញាធរម៉ាឡេស៊ី បានជួយសង្គ្រោះអណ្ដើករាប់រយក្បាល ពីក្រុមអ្នកជួញដូរអណ្ដើកខុសច្បាប់អន្តរជាតិដ៏ល្បីឈ្មោះមួយ ដែលមានរហស្សនាមថា ក្រុម “និនចាអណ្ដើក”។ នេះបើយោងការប្រកាសរបស់មន្ត្រីសត្វព្រៃ និងឧទ្យានជាតិម៉ាឡេស៊ី កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងប្រតិបត្តិការវាយឆ្មក់នេះ ម៉ាឡេស៊ី ជួយសង្គ្រោះអណ្ដើកពូជកម្របានចំនួន ៤០០ក្បាល ដែលមានតម្លៃសរុបប្រមាណជាង ៨០ម៉ឺនដុល្លារ តាមរយៈប្រតិបត្តិការរួមគ្នារវាងក្រុមប៉ូលិស និងភ្នាក់ងារសត្វព្រៃ។ អណ្ដើកពូជកម្រ ដែលត្រូវក្រុម “និនចាអណ្ដើក” ជួញដូរខុសច្បាប់នេះ ត្រូវបានដាក់លក់នៅជុំវិញតំបន់អាស៊ី ក្រោមជំនឿថា វាអាចពាំនាំមកនូវសំណាងល្អ និងភាពសុខដុមរមនា។ អណ្ដើកទាំងនោះ មានដូចជា ប្រភេទអណ្ដើកក្រឡា៣ឆ្នូត និងអណ្ដើកផ្កាយ។
លោក Abdul Kadir Abu Hashim ប្រធាននាយកដ្ឋានសត្វព្រៃ និងឧទ្យានជាតិម៉ាឡេស៊ី បាននិយាយថា “នេះគឺជាការរឹបអូសដ៏ធំបំផុតនៅក្នុងរយៈពេល១០ឆ្នាំកន្លងមក”។ លោក Abdul បន្តថា អណ្ដើកដែលសង្គ្រោះបាន ត្រូវគេបម្រុងយកទៅលក់នៅក្នុងប្រទេសថៃ និងប្រទេសឥណ្ឌូណេស៊ី ក្រោយពីការចរចាតម្លៃត្រូវរ៉ូវគ្នា។ មន្ត្រីការពារសត្វព្រៃរូបនេះ បានបន្ថែមថា ការជួញដូរលើកនេះ ទំនងជាមានប្រភពចេញពីប្រទេសឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស និងនេប៉ាល់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


