ព័ត៌មានអន្ដរជាតិ
ជាង១ពាន់នាក់ ពុលគីមឈី នៅកូរ៉េខាងត្បូង
មនុស្សប្រមាណ ១ពាន់នាក់ នៅកូរ៉េខាងត្បូង បានកើតមានអាការៈពុលចំណីអាហារ ក្រោយទទួលទានគីមឈី ដែលមានផ្ទុកនូវមេរោគណូរ៉ូវីរុស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។

ហេតុការណ៍ពុលនេះ បានកើតឡើងនៅទីក្រុង Namwon ស្ថិតនៅភាគនិរតីប្រទេសកូរ៉េខាងត្បូង ហើយគិតត្រឹមរសៀលថ្ងៃសៅរ៍ តួលេខមនុស្សដែលពុលគីមឈី មានដល់ចំនួន ១០២៥នាក់។ យ៉ាងណាមិញ ពុំមានរបាយការណ៍អំពីមនុស្សស្លាប់នោះទេ។
អាជ្ញាធរក្នុងតំបន់ បានឲ្យដឹងថា គីមឈី ដែលពុល ត្រូវបានចែកចាយដោយក្រុមហ៊ុនមួយ ទៅកាន់អាហារដ្ឋាននៅតាមសាលារៀននានាក្នុងទីក្រុង។ សិស្សសាលា និងបុគ្គលិកនៅតាមសាលារៀនចំនួន ២៤កន្លែងផ្សេងៗគ្នា មានអាការៈក្អួតចង្អោរ រាក និងចុកពោះ។ អាជ្ញាធរ មិនទាន់បង្ហើបឲ្យដឹងពីឈ្មោះរបស់ក្រុមហ៊ុនបង្កនៅឡើយទេ ដោយរង់ចាំការស៊ើបអង្កេតបន្តជាមុនសិន។
ក្រោយកើតហេតុការណ៍ដ៏អាក្រក់នេះ នាយកដ្ឋានគ្រោះមហន្តរាយ និងសុវត្ថិភាពនៅទីក្រុង Namwon បានសម្រេចផ្អាកជាបណ្ដោះអាសន្ននៃការផលិត និងលក់ផលិតនានារបស់ក្រុមហ៊ុនដែលពាក់ព័ន្ធ ហើយជាពិសេសនោះគឺប្រមូលត្រឡប់មកវិញនូវរាល់ផលិតផលដែលបានចែកចាយរួចនៅលើទីផ្សារ។
សូមបញ្ជាក់ថា ណូរ៉ូវីរុស គឺជាមេរោគដែលងាយឆ្លងខ្លាំងណាស់ តាមរយៈការចាប់កាន់ផ្ទៃដែលមានសាយភាយមេរោគ ឬក៏ប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលឆ្លងមេរោគ។ មនុស្សភាគច្រើនដែលឆ្លងមេរោគណូរ៉ូវីរុស អាចជាសះស្បើយត្រឹមពេល២ឬ៣ថ្ងៃប៉ុណ្ណោះ ដោយមិនចាំបាច់សម្រាកព្យាបាលនៅមន្ទីរពេទ្យឡើយ ប៉ុន្តែអ្នកខ្លះអាចធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរក៏មាន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


