ព័ត៌មានអន្ដរជាតិ
ស្លាប់១១នាក់ និងបាត់ខ្លួន១៩នាក់ ព្រោះបាក់ដីនៅអណ្ដូងរ៉ែមាសខុសច្បាប់នៅឥណ្ឌូណេស៊ី
ករណីបាក់ដី ដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងនៅអណ្ដូងរ៉ែមាសខុសច្បាប់មួយកន្លែងលើកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ១១នាក់ ខណៈមនុស្ស ១៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

ទីភ្នាក់ងាររុករក និងជួយសង្គ្រោះរបស់ឥណ្ឌូណេស៊ី បានប្រកាសថា មានអ្នកភូមិប្រហែល ៣៥នាក់ កំពុងជីករករ៉ែមាស កាលពីថ្ងៃអាទិត្យម្សិលមិញ នៅអណ្ដូងរ៉ែមាសមួយកន្លែង ដែលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅស្រុក Bone Bolango ខេត្ត Gorontalo មុនពេលមានការបាក់រអិលដីភក់ជាច្រើនតោនពីលើភ្នំចូលទៅក្នុងរណ្ដៅកើតហេតុ។ ក្រុមអ្នកសង្គ្រោះ បានជួយអ្នករបួស ៥នាក់ កាលពីថ្ងៃអាទិត្យ ហើយបានរកឃើញសាកសពចំនួន ១១នាក់ គិតត្រឹមព្រឹកថ្ងៃច័ន្ទនេះ។ ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តធ្វើ ដើម្បីរកមនុស្ស ១៩ នាក់ផ្សេងទៀតដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លួន។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី លោក Abdul Muhari បាននិយាយថា ភ្លៀងបានធ្លាក់យ៉ាងគំហុកនៅតំបន់កើតហេតុ ចាប់តាំងពីថ្ងៃសៅរ៍ ហើយក៏បានធ្វើឲ្យបាក់ទំនប់ទឹក ដែលបណ្តាលឲ្យមានទឹកជំនន់ជន់លិចដល់ទៅកម្ពស់ ៣ម៉ែត្រ នៅភូមិចំនួន៥ ក្នុងស្រុក Bone Bolango។ ផ្ទះជិត៣០០ខ្នង បានរងផលប៉ះពាល់ ហើយមនុស្សជាង ១ពាន់នាក់ បានភៀសខ្លួនទៅរកទីសុវត្ថិភាព។
ការរុករករ៉ែដោយមិនស្របច្បាប់ គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌូណេស៊ី ព្រោះតែកត្តាជីវភាពខ្វះខាតរបស់ពលរដ្ឋជាច្រើនពាន់នាក់ ដែលតម្រូវឲ្យពួកគេត្រូវធ្វើការក្រោមលក្ខខណ្ឌដែលមានហានិភ័យខ្ពស់រហូតដល់រងរបួសធ្ងន់ធ្ងរ ឬក៏បាត់បង់ជីវិត។ ការបាក់ដី ការជន់លិច និងការដួលរលំនៃផ្លូវរូងក្រោមដី គឺគ្រាន់តែជាគ្រោះថ្នាក់មួយចំនួនដែលអ្នកទាំងនោះត្រូវប្រឈមប៉ុណ្ណោះ។ ការកែច្នៃរ៉ែមាសភាគច្រើន ពាក់ព័ន្ធនឹងសារធាតុបារត និងសារធាតុស្យានីត ដែលមានជាតិពុលខ្លាំង ហើយកម្មករខុសច្បាប់ភាគច្រើនតែងតែប្រើប្រាស់ការការពារតិចតួច ឬក៏គ្មានទាល់តែសោះ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុដ៏ធំ និងចុងក្រោយទាក់ទងនឹងការជីករ៉ែរបស់ឥណ្ឌូណេស៊ី បានកើតឡើងកាលពីខែមេសា ឆ្នាំ២០២២កន្លងទៅ នៅពេលដែលមានករណីបាក់ដីនៅអណ្តូងរ៉ែមាសចំណាស់មួយកន្លែង នៅក្នុងស្រុក Mandailing Natal នៃកោះស៊ូម៉ាត្រាខាងជើង ហើយបានសម្លាប់ស្ត្រីអស់ចំនួន ១២នាក់ដែលជាកម្មកររ៉ែមាស៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


