ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ត្រៀមផលិតនាវាចម្បាំង និងនាវាជ្រមុជទឹកដោយខ្លួនឯង
ហ្វីលីពីន គ្រោងនឹងសាងសង់នាវាចម្បាំង និងនាវាជ្រមុជទឹកនៅឯរោងចក្រផលិតកប៉ាល់នៅក្នុងប្រទេសដោយខ្លួនឯង ជំនួសឲ្យការទិញពីអ្នកផ្គត់ផ្គង់នៅបរទេស។ ការធ្វើដូច្នេះ នឹងជួយឲ្យអនុភាពនៃឧស្សាហកម្មផលិតនាវាពាណិជ្ជកម្មរបស់ហ្វីលីពីនកាន់តែមានភាពលេចធ្លោ និងរឹងមាំបន្ថែមទៀត។
យោងតាមអាជ្ញាធរឧស្សាហកម្មដែនសមុទ្រហ្វីលីពីន (ម៉ារីណា) ចំនួនរោងចក្រផលិត និងជួសជុលកប៉ាល់របស់ក្រុងម៉ានីល ដែលបានកត់ត្រាក្នុងឆ្នាំ២០២២ មានចំនួន ១២៤កន្លែង កើនឡើងចំនួន ៨កន្លែង បើធៀបនឹងឆ្នាំ២០២១ ដែលមានត្រឹម ១១៦កន្លែងប៉ុណ្ណោះ។ រោងចក្រទាំងនោះរបស់ហ្វីលីពីន ផ្ដោតសំខាន់លើការផលិតកប៉ាល់ពាណិជ្ជកម្មសម្រាប់នាំចេញទៅក្រៅប្រទេស ដូចជា កប៉ាល់ដឹកទំនិញ កប៉ាល់ដឹកកុងតឺន័រ និងកប៉ាល់ដឹកប្រេង ជាដើម។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ក្រសួងការពារជាតិហ្វីលីពីនកំពុងពិចារណាជម្រើសហិរញ្ញប្បទានចំនួន២ ចំពោះគំនិតផ្ដួតផ្ដើមផលិតនាវាចម្បាំងនៅក្នុងប្រទេស ដែលមានដូចជា កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល និងដំណើរការដេញថ្លៃដោយក្រុមហ៊ុនឯកជន។
សូមបញ្ជាក់ថា ហ្វីលីពីន គឺជាប្រទេសលំដាប់ថ្នាក់ទី៤ ដែលជាជើងចាស់មានបទពិសោធន៍ផលិតកប៉ាល់ធំបំផុតនៅលើពិភពលោក គិតចាប់តាំងពីឆ្នាំ២០១០មកម៉្លេះ តាមពីក្រោយប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន។
កាលពីពេលថ្មីៗកន្លងទៅ ហ្វីលីពីន បានចុះហត្ថលេខាជាមួយក្រុមហ៊ុន Hyundai Heavy Industries សម្រាប់ការផលិតនាវាល្បាតថ្មីចំនួន៦គ្រឿង ក្នុងទំហំទឹកប្រាក់ជាង ៥១២លានដុល្លារ ដែលការផលិតនេះនឹងត្រូវបញ្ចប់ឲ្យរួចរាល់ត្រឹមឆ្នាំ២០២៨ខាងមុខ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
យាយតាយកចៅអាយុ៦ខែ ទៅងូតទឹក ត្រូវខ្សែភ្លើងឆក់ស្លាប់ទាំង៣នាក់ យ៉ាងអាណោចអាធ័ម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឆ្នាំមុនតារាសម្ដែងជើងចាស់ គន្ធ តារាវណ្ណ ស្លាប់ ឯឆ្នាំនេះ ពិធីករល្បីលោក គន្ធ ជីវ័ន្ត ត្រូវជាកូន ក៏ស្លាប់តាមក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
កម្ពុជាគួរត្រៀមខ្លួនបែបណា មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម
-
ព័ត៌មានជាតិ២៣ ម៉ោង ago
គ្រោងដាំដើមឈើរាប់ម៉ឺនដើម ប្រែក្លាយតំបន់បឹងតាមោកជាឧទ្យានជាតិបៃតង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់ចម្ការទុរេនធំៗទូទាំងប្រទេសជួបជុំគ្នា ចែករំលែកបច្ចេកទេសដំាដុះទុរេន ឈានពង្រីកទីផ្សារនាំចេញទៅក្រៅប្រទេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ