ព័ត៌មានអន្ដរជាតិ
អតីតរដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី ត្រូវជាប់ពន្ធនាគារ១០ឆ្នាំ ពាក់ព័ន្ធអំពើពុករលួយ
តុលាការប្រឆាំងអំពើពុករលួយឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍ទី១១ ខែកក្កដា នេះ បានកាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ បន្ទាប់ពីរកឃើញថាមានពិរុទ្ធពាក់ព័ន្ធនឹងអំពើពុករលួយ ដូចជា ការជំរិតទារប្រាក់ ការរំលោភអំណាច និងការស៊ីសំណូក។

តុលាការក្នុងរដ្ឋធានីហ្សាការតា បានសម្រេចបញ្ជាឲ្យអតីតរដ្ឋមន្ត្រីកសិកម្ម លោក Syahrul Yasin Limpo បង់ប្រាក់ពិន័យចំនួន ៣០០លានរូពី ឬស្មើនឹង ១៨ ៥០០ដុល្លារ តែបើក្នុងករណីមិនបានបង់ប្រាក់ពិន័យ នោះនឹងលោក Limpo ត្រូវជាប់ពន្ធនាគាររយៈពេល ៤ខែបន្ថែមទៀត។
លោក Limpo ត្រូវបានចាប់ខ្លួន កាលពីខែតុលាឆ្នាំមុន ដោយគណៈកម្មការលុបបំបាត់អំពើពុករលួយឥណ្ឌូណេស៊ី។ នៅពេលនោះ លោក Limpo បានបដិសេធមិនព្រមទទួលស្គាល់កំហុសនោះឡើយ។
យ៉ាងណាមិញ នៅក្នុងដំណើរការសវនាការ មន្ត្រីក្រសួងជាច្រើន បានផ្តល់សក្ខីកម្មថា លេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងទីភ្នាក់ងារនានាក្នុងក្រសួង ត្រូវបានតម្រូវឲ្យបង់ថវិកាចំនួន ២០% របស់ពួកគេទៅឲ្យលោក Limpo ហាក់ដូចជាពួកគេជំពាក់បំណុលគាត់ ហើយគាត់បានគំរាមកំហែងដកការងាររបស់ពួកគេ ប្រសិនបើពួកគេបដិសេធការទាមទាររបស់គាត់។ កាន់តែអាក្រក់ជាងនេះទៅទៀត អាជីវករ និងអ្នកចែកចាយកសិកម្ម ក៏ត្រូវបានស្នើសុំឲ្យទុកប្រាក់មួយឡែក ដើម្បីបំពេញតាមការទាមទាររបស់រដ្ឋមន្ត្រីនាពេលនោះដែរ។
លោក Limpo បានប្រើប្រាស់លុយពុករលួយលើរថយន្តប្រណិត អំណោយ អាផាតមិន ការជួលយន្តហោះឯកជន កម្មវិធីជប់លៀងគ្រួសារ ព្រមទាំងសម្រាប់ពិធីសាសនា និងធម្មយាត្រា ជាដើម។ ប្រាក់សំណូកផ្សេងទៀតត្រូវលោក Limpo បានប្រើ ដើម្បីផ្តល់ជំនួយមនុស្សធម៌សម្រាប់ជនរងគ្រោះដោយគ្រោះមហន្តរាយ និងខ្លះទៀតយកទៅជូនដល់គណបក្សនយោបាយ Nasdem របស់លោក។
ប្រាក់សំណូកដែលលោក Limpo ទទួលបាន មានចំនួនសរុបប្រមាណ ២,៧លានដុល្លារ នៅចន្លោះពីខែមករា ឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំ២០២៣។
លោក Limpo គឺជាអ្នកនយោបាយទី២ហើយនៅក្នុងគណបក្ស Nasdem ដែលត្រូវចោទប្រកាន់ពីអំពើពុករលួយ។ កាលពីមុន តុលាការឥណ្ឌូណេស៊ី បានកាត់ទោសលោក Johny G.Plate អតីតរដ្ឋមន្ត្រីទំនាក់ទំនង ឲ្យជាប់ពន្ធនាគារចំនួន ១៥ឆ្នាំ ពាក់ព័ន្ធអំពើពុករលួយក្នុងទំហំទឹកប្រាក់ ៥៣៣លានដុល្លារ សម្រាប់ការសាងសង់បង្គោលអង់តែនសេវាទូរសព្ទនៅតាមតំបន់ដាច់ស្រយាល។
គួរបញ្ជាក់ថា នេះគឺជាការអនុវត្តមួយនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo មុនការបញ្ចប់អាណត្តិនាខែតុលាខាងមុខ។ កន្លងមក ធ្លាប់មានសមាជិក៥នាក់ផ្សេងទៀតនៃគណៈរដ្ឋមន្ត្រីរបស់លោក Widodo ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងសំណុំរឿងពុករលួយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


