ព័ត៌មានអន្ដរជាតិ
គ្រាន់តែគ្រោះធម្មជាតិ៦ខែ ចិនខាតបង់លុយអស់ជិត ១៣ពាន់លានដុល្លារ
រដ្ឋាភិបាលក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃទី១២ ខែកក្កដា ថា ប្រទេសចិនបានទទួលរងការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ សរុបអស់ប្រមាណ ១២,៨ពាន់លានដុល្លារ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ ដោយសារគ្រោះមហន្តរាយធម្មជាតិ។
យ៉ាងហោចណាស់មនុស្ស ៣២,៣៨លាននាក់ ត្រូវបានរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ ចន្លោះពីខែមករា ដល់ខែមិថុនា ហើយក្នុងនោះមានទាំងការបាត់ខ្លួន និងករណីស្លាប់ចំនួន ៣២២នាក់។ ប្រហែលពលរដ្ឋជាង ៨៥ម៉ឺននាក់ ប្រឈមមុខនឹងការផ្លាស់ប្ដូរទីលំនៅថ្មីក្នុងគ្រាអាសន្ន ហើយផ្ទះចំនួន ២៣ ០០០ខ្នង ត្រូវបានបំផ្លាញ ខណៈដែលដំណាំប្រហែល ៣,១៧លានហិកតាបានរងផលប៉ះពាល់។
បើយោងតាមទិន្នន័យដែលមាននៅលើវិបសាយក្រសួងគ្រប់គ្រងគ្រោះអាសន្ន នេះគឺជាការខាតបង់ពាក់ព័ន្ធនឹងគ្រោះមហន្តរាយនៅឆមាសទីមួយយ៉ាងអាក្រក់បំផុត គិតចាប់តាំងពីឆ្នាំ២០១៩មក។ គ្រោះធម្មជាតិនៅចិន មានដូចជា គ្រោះទឹកជំនន់ ការរញ្ជួយដី គ្រោះរាំងស្ងួត ការបាក់រលំដី និងការកើនឡើងរលកកម្ដៅ។
ផលប៉ះពាល់លើសេដ្ឋកិច្ចនៅឆមាសទី១ឆ្នាំ២០២៤នេះ មានសភាពអាក្រក់ជាងកាលពីឆ្នាំមុន បើធៀបនឹងរយៈពេលដូចគ្នា នៅពេលដែលចិនបានកត់ត្រាការបាត់បង់ត្រឹមចំនួន ៥,២ពាន់លានដុល្លារ ហើយមានមនុស្ស ៩៥នាក់បានបាត់ខ្លួន និងបាត់បង់ជីវិត។
សម្រាប់ឆ្នាំ២០២៣ ប្រជាជនចិនប្រហែល ៤៨,៧៦លាននាក់ ត្រូវបានរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


