Connect with us

ព័ត៌មានអន្ដរជាតិ

អតីត​មន្ត្រី​ដែល​​រត់ចោលស្រុកពី​កូរ៉េ​ខាង​ជើង ទទួល​បាន​តំណែង​ខ្ពស់​មួយ​នៅ​កូរ៉េ​ខាង​ត្បូង

បានផុស

នៅ

ប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានតែងតាំងអតីតមន្ត្រីការទូតរបស់ក្រុងព្យុងយ៉ាងម្នាក់ ជាអនុរដ្ឋមន្ត្រី ហើយនេះ​គឺ​ការ​តែងតាំង​តំណែងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់ជនជាតិកូរ៉េខាងជើងរាប់ម៉ឺននាក់ដែលធ្លាប់រត់ចោកស្រុក​មក​សុំ​សិទ្ធិ​រស់នៅ​ក្នុង​ប្រទេសកូរ៉េខាងត្បូង។

លោក Tae Yongho (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tae Yongho ធ្លាប់ធ្វើជារដ្ឋមន្ត្រីនៃស្ថានទូតកូរ៉េខាងជើងប្រចាំទីក្រុងឡុងដ៍ មុនពេលដែលលោកបានភៀសខ្លួនទៅកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៦។ លោក Tae គឺជាមន្ត្រីកូរ៉េខាងជើងមានឋានៈខ្ពស់បំផុត ដែលបានរត់ចោលស្រុក​មក​តាំងទីលំនៅថ្មីនៅលើ​ទឹក​ដីកូរ៉េខាងត្បូង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ។ នៅ​លើ​ទឹក​ដី​កូរ៉េ​ខាង​ត្បូង​ ដំបូង​ឡើយ លោក Tae ត្រូវបានបោះឆ្នោតឲ្យក្លាយជា​សមាជិកសភានៅ​ក្នុង​ឆ្នាំ​២០២០ ដូចទៅ​នឹង​​មន្ត្រី​​រត់ចោលស្រុក​កូរ៉េខាងជើង​មួយ​ចំនួន​ទៀត​ផង​ដែរ។

ប្រធានាធិបតីកូរ៉េ​ខាង​ត្បូង លោក Yoon Suk Yeol បានផ្ដល់​តំណែងថ្មី​ឲ្យ​លោក Tae ក្លាយជាអគ្គលេខាក្រុមប្រឹក្សាបង្រួបបង្រួមសន្តិភាព ដែលមានតួនាទីផ្តល់ដំបូន្មានគោលនយោបាយដល់ប្រធានាធិបតីស្តីពីការបង្រួបបង្រួមកូរ៉េដោយសន្តិភាព។

ការិយាល័យរបស់ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Tae គឺជាមនុស្សសក្ដិសមសម្រាប់តំណែងនេះ ដោយសារតែលោកអាចប្រើប្រាស់បទពិសោធន៍រស់នៅក្នុងប្រទេស​កូរ៉េខាងជើង និងបទពិសោធន៍ការងារក្នុងនាមជាសមាជិកនៃគណៈកម្មាធិការសភាកូរ៉េខាងត្បូងស្តីពីគោលនយោបាយការបរទេស និងការបង្រួបបង្រួម។

បើយោងតាមក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល មុខតំណែងនេះ បានធ្វើឲ្យលោក Tae ក្លាយជាអ្នករត់ចោលស្រុកកូរ៉េខាងជើងដំបូងគេ ដែលត្រូវបានតែងតាំងឋានៈជាអនុរដ្ឋមន្ត្រី នៅ​ក្នុងចំណោមជនជាតិកូរ៉េខាងជើងប្រហែល ៣៤ ០០០​នាក់។

លោក Tae បាននិយាយថា កាល​ដែល​លោក​រត់ចោល​ស្រុក​ ដោយសារតែលោក​មិនចង់ឲ្យកូនៗរបស់លោករស់នៅ “វេទនា” ហើយ​មួយ​វិញ​ទៀត លោក​បានកើត​មាន​អារម្មណ៍ “អស់សង្ឃឹម” ចំពោះមហិច្ឆតានុយក្លេអ៊ែរ និង​របប​ដឹក​នាំរបស់​លោក គីម ជុងអ៊ុន ដែល​បានដាក់​ទោស​​ប្រហារ​ជីវិត​ទៅលើក្រុម​មន្ត្រី។

យ៉ាង​​ណា​មិញ កូរ៉េ​ខាង​ជើង​បាន​ហៅ​លោក Tae ថា​ជា «​មនុស្ស​ថោកទាប (Human Scum)» ហើយ​បាន​ចោទ​ពី​បទ​កេង​បន្លំថវិកាជាតិ និង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ផ្សេង​ៗ។

សូម​បញ្ជាក់​ថា អ្នករត់ចោលស្រុកភាគច្រើន បានចាកចេញពីកូរ៉េខាងជើង បន្ទាប់ពីកើត​មានគ្រោះទុរ្ភិក្សដ៏សាហាវនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។ នៅពេលមកដល់កូរ៉េខាងត្បូង អ្នករត់ចោលស្រុកកូរ៉េខាងជើងត្រូវបានផ្តល់សញ្ជាតិ ផ្ទះសម្បែង ប្រាក់ផ្លាស់ប្តូរទីលំនៅ និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ទោះ​ជា​បែប​នេះ​ក្ដី ហេតុ​តែ​មាន​ប្រវត្តិ​មក​ពី​ប្រទេស​ដែល​ផ្ដាច់ការ ក្រីក្រ និង​សង្គមនិយម ជន​រត់ចោល​ស្រុក​ជាច្រើន​​បាន​ជួបប្រទះនឹងបញ្ហារើសអើង និងភាពលំបាកធ្ងន់ធ្ងរ ក្នុងការសម្របខ្លួនទៅនឹងជីវិតថ្មីនៅក្នុងប្រទេសមូលធននិយម និងមានការប្រកួតប្រជែងខ្លាំង។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ធ្លាប់បានសន្យានៅ​អំឡុង​ថ្ងៃសម្ពោធ “ទិវាអ្នករត់ចោលស្រុកកូរ៉េខាងជើង” កាលពីថ្ងៃអាទិត្យ​ទី​១៤ ខែ​កក្កដា​កន្លង​ទៅថា នឹងមាន​ការគាំទ្រពីរដ្ឋាភិបាលកាន់តែច្រើនឡើង ដើម្បីបង្កើនគុណភាព​ជីវិតរបស់អ្នករត់ចោលស្រុកកូរ៉េខាងជើង៕

ដោយ៖ ឈាង

ចុចអាន៖ មន្ត្រី​ទូត​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង លួច​រត់​ពី​គុយបា ចូល​ទៅ​កូរ៉េ​ខាង​ត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២៤ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤១ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម