ព័ត៌មានអន្ដរជាតិ
មន្ត្រីទូតជាន់ខ្ពស់កូរ៉េខាងជើង លួចរត់ពីគុយបា ចូលទៅកូរ៉េខាងត្បូង
មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ ដែលមានមូលដ្ឋាននៅប្រទេសគុយបា បានរត់ភៀសខ្លួនចូលទៅកូរ៉េខាងត្បូងកាលពីខែវិច្ឆិកា ដែលនេះគឺជាករណីរត់ចោលស្រុកចុងក្រោយ និងថ្មីបំផុតរបស់មន្ត្រីទូតជាន់ខ្ពស់របស់ក្រុងព្យុងយ៉ាង គិតចាប់តាំងពីឆ្នាំ២០១៦។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo នៅថ្ងៃអង្គារទី១៦ ខែកក្កដា ឆ្នាំ២០២៤។

មន្ត្រីជាន់ខ្ពស់ដែលលួចរត់ចោលស្រុក មានឈ្មោះថា Ri Il Kyu អាយុ៥២ឆ្នាំ មានតួនាទីជាមន្ត្រីទីប្រឹក្សានៅឯស្ថានទូតកូរ៉េខាងជើង ប្រចាំប្រទេសគុយបា។ លោក Ri បានប្រាប់ថា ក្នុងចំណោមការងាររបស់លោកនៅស្ថានទូត គឺរារាំងកូរ៉េខាងត្បូង និងគុយបា ផ្សារភ្ជាប់ទំនាក់ទំនងនឹងគ្នា។ យ៉ាងណាមិញ ការរារាំងនេះមិនបានសម្រេចនោះទេ ពោលគឺកូរ៉េខាងត្បូង និងគុយបា បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា កាលពីខែកុម្ភៈកន្លងទៅ។
លោក Ri បានចូលបម្រើការងារនៅក្រសួងការបរទេសកូរ៉េខាងជើងក្នុងឆ្នាំ១៩៩៩ ហើយបានទទួលការសរសើរពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន សម្រាប់ការចរចាដោយជោគជ័យជាមួយប៉ាណាម៉ា ដើម្បីដោះលែងកប៉ាល់កូរ៉េខាងជើងមួយគ្រឿងដែលត្រូវបានឃាត់ទុក ពាក់ព័ន្ធនឹងការលួចដឹកអាវុធចេញពីគុយបា កាលពីឆ្នាំ២០១៣។
អតីតមន្ត្រីកូរ៉េខាងជើងរូបនេះ បានបញ្ជាក់ថា មូលហេតុដែលលោកលួចរត់ ព្រោះតែការមិនពេញចិត្តនឹងរបបដឹកនាំកូរ៉េខាងជើង និងការវាយតម្លៃអយុត្តិធម៌ចំពោះការងាររបស់លោក។
ករណីរត់ចោលស្រុកទៅកូរ៉េខាងត្បូងរបស់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង កាលពីលើកមុន គឺលោក Tae Yong-ho អតីតឯកអគ្គរដ្ឋទូតរងប្រចាំចក្រភពអង់គ្លេស កាលពីឆ្នាំ២០១៦។
សូមបញ្ជាក់ថា រាល់ព័ត៌មានលម្អិតទាក់ទិននឹងការរត់ចោលស្រុករបស់កូរ៉េខាងជើង រមែងចាយពេលរាប់ខែទម្រាំត្រូវបានទម្លាយឲ្យសាធារណជនបានដឹងឮ នេះក៏ព្រោះតែជនរត់ចោលស្រុកទាំងនោះត្រូវតម្រូវឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតពីអាជ្ញាធរ ព្រមទាំងត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលអំពីប្រព័ន្ធ និងសង្គមកូរ៉េខាងត្បូងជាមុនសិន។
កូរ៉េខាងជើង កាលពីឆ្នាំ២០២៣ បានបិទស្ថានទូតមួយចំនួន ដើម្បីរៀបចំឡើងវិញនូវប្រសិទ្ធភាពមន្ត្រីការទូតរបស់ខ្លួន ហើយការបិទនេះទៀតសោត ត្រូវកូរ៉េខាងត្បូងនិយាយថា វាពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរបស់អន្តរជាតិទៅលើកូរ៉េខាងជើង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


