ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន នឹងសង់ព្រលាននៅសមុទ្រចិនខាងត្បូង ចំពេលមានភាពតានតឹងជាមួយក្រុងប៉េកាំង
ប្រទេសហ្វីលីពីន កំពុងរៀបចំគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនៅលើកោះមួយដែលខ្លួនកាន់កាប់នៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីជាការបង្ហាញពីការទាមទាររបស់ខ្លួននូវអធិបតេយ្យភាពចំពោះដែនទឹក ដែលកំពុងមានជម្លោះជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។

គម្រោងព្រលានយន្តហោះថ្មីរបស់ហ្វីលីពីន មានទីតាំងនៅលើកោះ Pag-asa ឬហៅតាមអន្តរជាតិថា កោះ Thitu ស្ថិតនៅតំបន់ប្រជុំកោះ Spratly ដែលចិនតែងតែទាមទារយកទៅគ្រប់គ្រង។ ការិយាល័យទំនាក់ទំនងរបស់ប្រធានាធិបតីហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៨ ខែកក្កដា ថា ការទិញដីសម្រាប់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះកោះ Pag-asa កំពុងស្ថិតនៅក្នុងដំណើរការ។
នៅពេលបញ្ចប់គម្រោង ហ្វីលីពីនរំពឹងថា វានឹងផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាពនៃការធ្វើដំណើរទៅវិញទៅមកនៅលើកោះដាច់ស្រយាលមួយនេះ ដែលជាកន្លែងមានជនស៊ីវិល និងក្រុមយោធាហ្វីលីពីនរស់នៅ។
គម្រោងនេះ បានបង្ហាញពីដំណោះស្រាយរបស់ហ្វីលីពីន ក្នុងការរក្សាវត្តមានរបស់ខ្លួននៅលើដែនសមុទ្រចិនខាងត្បូង ខណៈមហាយក្សចិនក៏បានបង្កើនការទាមទាររបស់ខ្លួន ក្រោយបានលុបចោលនូវសេចក្តីសម្រេចអព្យាក្រឹតឆ្នាំ២០១៦។ រដ្ឋាភិបាលក្រុងម៉ានីល ក៏បាននិងកំពុងបញ្ជូនកប៉ាល់នានាចូលទៅក្នុងដែនទឹកជម្លោះ ហើយធ្លាប់បង្កឲ្យមានការប៉ះទង្គិចប៉ុន្មានលើករួចមកហើយជាមួយក្រុងប៉េកាំង។
គួរបញ្ជាក់ថា គម្រោងផ្លូវយន្តហោះយោធានៅលើកោះ Balabac ក្នុងខេត្ត Palawan ក្បែរសមុទ្រចិនខាងត្បូង ក៏ជិតបបញ្ចប់រួចរាល់ផងដែរ។ កោះ Balabac គឺជាទីតាំងថ្មីមួយក្នុងចំណោមទីតាំងថ្មីចំនួន៤ ដែលអនុញ្ញាតឲ្យយោធាអាមេរិកអាចចេញចូលទៅបាន ក្រោមកិច្ចព្រមព្រៀងការពារជាតិដែលត្រូវបានអនុម័តកាលពីឆ្នាំ២០២៣។
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ធ្លាប់បាននិយាយថា “យើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៅក្នុងគម្រោងផ្លូវយន្តហោះយោធារបស់កោះ Balabac ជាពិសេសចាប់តាំងពីខេត្ត Palawan នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់សន្តិសុខជាតិ”។
គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺស្ថិតក្នុងចំណោមគម្រោងអាទិភាពក្រោមការគ្រប់គ្រងរបស់លោក Marcos ហើយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកតំបន់ភាគខាងត្បូងនៃរដ្ឋធានីម៉ានីលទៅកាន់ការវិនិយោគថ្មីៗ សម្រួលការដឹកជញ្ជូន និងពង្រឹងវិស័យទេសចរណ៍៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


