ព័ត៌មានអន្ដរជាតិ
បំណុលជាតិអាមេរិក កើនឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្រ្ត
គណៈកម្មាធិការថវិកានៃសភាអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទទី២៩ខែកក្កដាឆ្នាំ២០២៤ថា បច្ចុប្បន្ននេះ បំណុលជាតិរបស់សហរដ្ឋអាមេរិក បានឈានដល់កម្រិតប្រវត្តិសាស្រ្តគឺកើនលើស ៣៥ទ្រីលានដុល្លារហើយ ខណៈប្រធានគណៈកម្មាធិការលោក Jodey Arrington បានចាត់ទុករឿងនេះ ថាជាព្រឹត្តិការណ៍គួរជាទីព្រួយបារម្ភ ហើយថែមទាំងជំរុញឲ្យមានទំនួលខុសត្រូវផ្នែកសារពើពន្ធ និងការចំណាយបន្ថែមទៀត ដើម្បីជួសជុលកំណើនបំណុលជាតិដែលកំពុងកើនឡើងយ៉ាងខ្លាំងនេះ ផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Arrington និយាយថា «ថ្ងៃនេះ យើងសោកស្ដាយចំពោះព្រឹត្តិការណ៍ដ៏គួរឲ្យសង្ស័យមួយទៀត ចំពោះការធ្លាក់ចុះសារពើពន្ធនៃប្រទេសដ៏មានឥទ្ធិពល និងវិបុលភាពបំផុតក្នុងប្រវត្តិសាស្ត្រ»។ យ៉ាងណាក្តី ក្នុងនោះលោកក៏បង្ហាញក្តីសង្ឃឹមដែរថា បើលោក Donald Trump ឈ្នះឆ្នោតខែវិច្ឆិកាមែន ច្បាស់ណាស់ គណបក្សសាធារណរដ្ឋ នឹងអាចបន្ធូរបន្ថយស្ថានការណ៍នេះបាន។
តាមការចុះផ្សាយរបស់ RT, បំណុលជាតិរបស់អាមេរិក មានការកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden និងអ្នកកាន់តំណែងមុនគឺលោក Donald Trump។

ពេលលោក Trump អស់តំណែង បំណុលបានកើនឡើងចំនួន ៨.៤ទ្រីលានដុល្លារ ពោលគឺឈានដល់ ២៧.៧ទ្រីលានដុល្លារ ខណៈក្នុងនោះ មានជាងពាក់កណ្តាលគឺជាការខ្ចីប្រាក់ទាក់ទងនឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ហើយនិន្នាការនេះ នៅតែបន្តក្រោមការដឹកនាំរបស់លោក Biden ដោយបំណុលបានឡើងដល់ ៣៥ទ្រីលានដុល្លារឯណោះ។
សូមបញ្ជាក់ថា បើតាមទិន្នន័យច្បាស់ៗពីក្រសួងរតនាគារ បំណុលជាតិសរុបរបស់អាមេរិក បានឈានដល់ ៣៥ ០០១ ២៧៨ ១៧៩ ២០៨.៦៧ ដុល្លារទៅហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


