Connect with us

ព័ត៌មានអន្ដរជាតិ

ភ្ញាក់ផ្អើល! ស្ថាបនិក Telegram មានកូន ១០០នាក់ នៅ ១២ប្រទេស

បានផុស

នៅ

ពិតជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុត ដែលស្ថាបនិកកម្មវិធី Telegram លោក Pavel Durov បានសារភាពថា ខ្លួនមានកូនរហូតដល់ទៅ១០០នាក់ក្នុងប្រទេសចំនួន១២ឯណោះ តាមរយៈការបរិច្ចាគមេជីវិតឈ្មោល។

តាមការចុះផ្សាយរបស់ RT នៅថ្ងៃអង្គារទី៣០ខែកក្កដា សហគ្រិន IT ជនជាតិរុស្សីរូបនេះ បានលើកឡើងថា គាត់ចាប់ផ្តើមផ្តល់មេជីវិតឈ្មោលកាលពី១៥ឆ្នាំមុន នៅពេលមានមិត្តម្នាក់ មករកគាត់ហើយសុំមេជីវិតដែលដំបូងឡើយ មើលទៅដូចជារាងចម្លែកដែរ។

លោក Pavel Durov (រូបថត៖ TECHCRUNCH)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Durov បកស្រាយថា «មិត្តម្នាក់នោះ​និងភរិយារបស់គេ ​មិន​អាច​មាន​កូន​បានឡើយ​ដោយ​សារតែខាងប្រុសអារ ដូច្នេះហើយគាត់មករក​ខ្ញុំ សុំឲ្យ​បរិច្ចាគ​មេ​ជីវិត​ឈ្មោល​នៅ​គ្លីនិក​មួយ។ ខ្ញុំ​សើចមួយឆ្អែត ទើបដឹងថា នេះមិនមែនជារឿងលេងសើចទេ។ ក្រោយមកទៀត គ្រូពេទ្យក៏ប្រាប់ខ្ញុំថា មេជីវិតដែលមានគុណភាពខ្ពស់គឺកំពុងខ្វះខាតហើយថា វាជាកាតព្វកិច្ចរបស់ពលរដ្ឋដែលរួមចំណែកបរិច្ចាគមេជីវិតឈ្មោល ដើម្បីជួយគូស្វាមីភរិយាកាន់តែច្រើនឡើងៗ។ វាស្តាប់ទៅដូចជាចម្លែកបន្តិចមែន តែខ្ញុំក៏សម្រេចចិត្តចុះឈ្មោះ បរិច្ចាគមេជីវិតឈ្មោលតែម្តង។

មិនត្រឹមប៉ុណ្ណឹង អ្នកកំលោះរូបនេះថែមទាំងបញ្ជាក់ទៀតថា «ឥឡូវ ខ្ញុំមានបំណងបង្ហាញកូដ DNA ដើម្បីឲ្យកូនៗរបស់ខ្ញុំ ងាយស្រួលរកគ្នា ខណៈសកម្មភាពបរិច្ចាគកាលពីអតីតរបស់ខ្ញុំ បានជួយដល់គូស្វាមីភរិយាជាង១០០គូនៅក្នុង១២ប្រទេសឲ្យមានកូន រួចទៅហើយ»។

សូមបញ្ជាក់ថា កង្វះមេជីវិតឈ្មោលដែលមានសុខភាពល្អ បានក្លាយជាបញ្ហាធ្ងន់ធ្ងរកាន់តែខ្លាំងឡើងៗនៅទូទាំងពិភពលោក ហើយត្បិតបែបនេះក្តី ក៏លោក Durov ប្រកាសថា លោកមិនស្តាយក្រោយឡើយ ហើយខំប្រឹងធ្វើយ៉ាងណាដើម្បីជួយដោះស្រាយបញ្ហាទាំងនេះឲ្យបាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ Telegram នឹងបន្ថែមមុខងារថ្មី អ្នកប្រើប្រាស់អាច Add Story ហើយពិសេស​ជាង Facebook ទៅទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម