ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីឥណ្ឌូណេស៊ី ប្រកាសចង់ធ្វើ «មិត្តដ៏អស្ចារ្យ» ជាមួយរុស្ស៊ី
ប្រធានាធិបតីទើបជាប់ឆ្នោតនៅឥណ្ឌូណេស៊ី លោក Prabowo Subianto បាននិយាយថា រដ្ឋបាលនាពេលខាងមុខរបស់លោកនឹងរក្សាទំនាក់ទំនង «មិត្តដ៏អស្ចារ្យ» ជាមួយរុស្ស៊ី បន្ទាប់ពីជំនួបជាមួយលោកប្រធានាធិបតី វ៉ា្លឌឺមៀរ ពូទីន នៅក្នុងរដ្ឋធានីមូស្គូ កាលពីថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៤។

លោក Prabowo ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីការពារជាតិ នឹងត្រូវឡើងកាន់តំណែងបន្តពីលោកប្រធានាធិបតី Joko Widodo នាខែតុលាខាងមុខ។ លោក Prabowo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិថា៖ «យើងចាត់ទុកប្រទេសរុស្ស៊ីជាមិត្តដ៏អស្ចារ្យ។ ខ្ញុំចង់បន្តរក្សា និងពង្រឹងទំនាក់ទំនងនេះ។ ក្នុងប្រវត្តិសាស្ត្ររបស់យើង យើងចងចាំប្រទេសរុស្ស៊ីតែងតែជួយយើងក្នុងទិដ្ឋភាពជាច្រើននៅពេលដែលយើងជួបការលំបាក»។
បន្ថែមពីនេះ លោក Prabowo ក៏បានបង្ហាញពីចេតនារបស់លោកក្នុងការបន្តភាពជាដៃគូក្នុងវិស័យការពារជាតិ ថាមពលនុយក្លេអ៊ែរ និងការបញ្ជូននិស្សិតឥណ្ឌូណេស៊ីទៅកាន់រុស្ស៊ីដើម្បីសិក្សាផ្នែកវេជ្ជសាស្ត្រ។
ជាការឆ្លើយតប លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បី «បង្កើនការផ្គត់ផ្គង់ផលិតផលកសិកម្ម អនុវត្តគម្រោងវិនិយោគក្នុងវិស័យថាមពល ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ»។ ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា តួនាទីរបស់ឥណ្ឌូណេស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន ត្រូវបានលោក ពូទីន ចាត់ទុកជាប្រតិបត្តិការពិសេស ដែលកំពុងរីកចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។
កាលពីឆ្នាំ២០២៣ នៅកិច្ចប្រជុំកំពូលសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី លោក Prabowo បានស្នើឲ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាម រួមមានបទឈប់បាញ់ និងតំបន់គ្មានយោធា។
សូមបញ្ជាក់ថា ទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ធ្វើឡើងប៉ុន្មានខែបន្ទាប់ពីលោក Prabowo បានទៅទីក្រុងប៉េកាំង ជួបជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង ដើម្បីបញ្ជាក់ពី «គោលនយោបាយមិត្តភាព» របស់ឥណ្ឌូណេស៊ីជាមួយមហាយក្សចិន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


