Connect with us

ព័ត៌មានអន្ដរជាតិ

EU ចូលរួម​​ជាមួយ​អាមេរិក ប្រកាស​មិន​ទទួល​ស្គាល់​លោក ម៉ាឌូរ៉ូ ជា​អ្នក​ឈ្នះ​ឆ្នោត​នៅ​វ៉េណេស៊ុយអេឡា

បានផុស

នៅ

សហភាពអឺរ៉ុប (EU) បានដាក់សម្ពាធអន្តរជាតិបន្ថែមទៀត​លើប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ កាលពីថ្ងៃអាទិត្យ​ទី​៤​ខែ​សីហា​ ដោយចូលរួមជាមួយ​សហរដ្ឋ​​អាមេរិក និង​បណ្ដា​ប្រទេស​អាមេរិកឡាទីន ក្នុងការបដិសេធមិនទទួលស្គាល់ជ័យជម្នះដែលលោក ម៉ាឌូរ៉ូ បានអះអាងនៅក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ ហើយចាត់​ទុក​ថា​វា​ជា​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​​ទ្រង់ទ្រាយ​ធំ។

លោក នីកូឡាស ម៉ាឌូរ៉ូ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រឹក្សាសហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លទ្ធផលដែលចេញផ្សាយដោយ​​ក្រុម​ប្រឹក្សា​​រៀបចំ​ការ​បោះឆ្នោតរបស់​វ៉េណេស៊ុយអេឡា​កាលពីថ្ងៃទី២ខែសីហា «មិនអាច​ទទួលស្គាល់​បាន​ទេ» ហើយ «ការប៉ុនប៉ងណាមួយដើម្បីពន្យារពេលការចេញ​ផ្សាយ​ពេញលេញនៃកំណត់ត្រាបោះឆ្នោតជាផ្លូវការនឹងធ្វើ​ឲ្យ​មានការសង្ស័យបន្ថែមទៀត»។

អាជ្ញាធររៀបចំការបោះឆ្នោត​វ៉េណេស៊ុយអេឡា បានប្រកាស​ថា អ្នក​ឈ្នះ​នៅ​ក្នុង​ការបោះឆ្នោតថ្ងៃទី២៨​ខែកក្កដា គឺ​​​បក្ស​កាន់អំណាច​របស់​លោក ម៉ាឌូរ៉ូ តែ​មិន​បាន​បញ្ចេញ​​ព័ត៌មាន​លម្អិត​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​នោះ​ទេ ពោល​គឺ​​ចេញ​ផ្សាយ​តែ​​លទ្ធផល​ជា​តួ​លេខ​​នៅ​លើ​វិបសាយ​រដ្ឋាភិបាល​ប៉ុណ្ណោះ។ ប្រការ​នេះ​ហើយ​ទើប​បង្ក​ឲ្យ​​​ផ្ទុះ​បាតុកម្ម​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ប្រទេស ដោយ​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​​ឲ្យ​លោក ម៉ាឌូរ៉ូ បន្ត​​កាន់​អំណាច​នៅ​ក្នុង​អាណត្តិ​ទី​៣​របស់​​លោក​រយៈពេល​៦​ឆ្នាំ​ថែម​ទៀត​នោះ​ទេ។ បាតុកម្ម​នេះ​បណ្ដាល​ឲ្យ​​មនុស្ស​ស្លាប់​យ៉ាង​​ហោច​ណាស់​១១​នាក់ និង​រាប់​ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។

បណ្ដា​ប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិក និងអាហ្សង់ទីន បាននិយាយថា ក្នុង​ការបោះឆ្នោតនេះ ​បេក្ខភាព​មក​ពី​បក្ស​ប្រឆាំង​គឺ​លោក ​Edmundo González Urrutia ទើប​ជា​​អ្នក​ទទួល​ជោគជ័យ​​ពិត​ប្រាកដ។

ចំណែក​ឯ​សហភាព​អឺរ៉ុប​រួម​មាន​ បារាំង អាល្លឺម៉ង់ អ៊ីតាលី និងអេស្បាញ ក៏​បាន​ចូលរួម​​ក្នុងចំណោមប្រទេសដែលបានជំរុញ​ឲ្យ​មានតម្លាភាព​នៅ​វ៉េណេស៊ុយអេឡា​ផង​ដែរ ដោយអំពាវនាវ​ឲ្យ​អាជ្ញាធរបញ្ចេញ​តួ​លេខ​​​រាប់​សន្លឹក​​​ឆ្នោតលម្អិត។ យ៉ាង​ណា ខុស​ពី​​អាមេរិក និង​​អាហ្សង់ទីន សហភាព​អឺរ៉ុប​មិន​ទាន់​​បាន​ប្រកាស​​ទទួល​ស្គាល់​​បេក្ខភាព​បក្ស​ប្រឆាំង​ជា​អ្នក​​ឈ្នះ​​ការ​បោះឆ្នោត​​នោះ​ឡើយ។

មេដឹកនាំគណបក្សប្រឆាំង អ្នក​ស្រី Maria Corina Machado ដែលបានចំណាយពេលជាច្រើនសប្តាហ៍ក្នុងការលាក់ខ្លួនបន្ទាប់ពី​លោក ម៉ាឌូរ៉ូ បានគំរាមកំហែងចាប់ក្រោយ​ផ្ទុះ​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត បាន​បង្ហាញ​ការ​ស្វាគមន៍​​ទៅ​កាន់​ «ការប្តេជ្ញាចិត្ត​ចំពោះ​លទ្ធិប្រជាធិបតេយ្យ» របស់​បណ្ដា​អន្តរជាតិ។ អ្នក​ស្រី Machado បាន​សរសេរ​លើ​បណ្ដាញ​សង្គម X ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «តាងនាម​ឲ្យ​ប្រជាជន​វ៉េណេស៊ុយអេឡា ខ្ញុំសូមអរគុណអ្នកចំពោះសារដ៏សំខាន់នេះ…ដោយ​បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អ្នកចំពោះលទ្ធិប្រជាធិបតេយ្យ»។

អ្នក​ស្រី​បានគាំទ្របេក្ខភាពរបស់​លោក González Urrutia បន្ទាប់ពី​រូប​អ្នក​ស្រី​ផ្ទាល់ត្រូវបាន​រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ ហាមឃាត់​មិន​ឲ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​​ជាតិ។

(រូបភាព៖ AP)

សូម​បញ្ជាក់​ថា ក្រុម​​ប្រឹក្សា​រៀបចំ​ការ​បោះឆ្នោត​ជាតិ​វ៉េណេស៊ុយអេឡា បាន​ប្រកាស​​​​ថា លោក ម៉ាឌូរ៉ូ បាន​យក​ឈ្នះ​គូ​ប្រជែង​ក្នុង​សម្លេង ៥១,២% ទល់​នឹង ៤០,២%។ យ៉ាង​ណា សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​វ៉េណេស៊ុយអេឡា​​មាន​ដូច​ជា​​ប្រទេស​ប្រេស៊ីល កូឡុំប៊ី និង​ម៉ិកស៊ិក ​បាន​ទាមទារ​ឲ្យ​មាន​ការ​បង្ហាញ​ទិន្នន័យ​​ពិត​ប្រាកដ​នៃ​​សន្លឹក​ឆ្នោត ខណៈ​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា​​ខ្លួន​មាន​ព័ស្ដុតាង​​ជា​​​ឯកសារ​​​ព្រីន​នៃ​ទិន្នន័យ​ឆ្នោត​ ដែល​បញ្ជាក់​ថា​ពួក​គេ​ទទួល​សម្លេង​គាំទ្រ​​ច្រើន​ជាង​២ភាគ​៣​ឯណោះ ពោល​គឺ​យក​ឈ្នះ​ដាច់​​លើ​លោក ម៉ាឌូរ៉ូ តែ​ម្ដង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥៤ នាទីutes មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ២ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម២ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ពិនិត្យវឌ្ឍនភាព​ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ នៅ​ខេត្ត​ប៉ៃលិន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មានថៃ និងតំណាង មិនហ៊ានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា ដែលជជែកពីបញ្ហាព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិមិត្ត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៨ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម