ព័ត៌មានអន្ដរជាតិ
សមាជិកណាតូ២ប្រទេស គាំទ្រឲ្យអ៊ុយក្រែន វាយ រុស្ស៊ី
ស្របពេលអ៊ុយក្រែន អះអាងពីការវាយលុកចូលកាន់តែជ្រៅទៅក្នុងដីរុស្ស៊ីនិងចាប់បានកងទ័ពលោក ពូទីន ប្រហែល១០០នាក់ផងនោះ ស្រាប់តែពេលនេះ មានរដ្ឋជាសមាជិកអង្គការណាតូចំនួន២ប្រទេស បានបង្ហាញការគាំទ្រដល់រដ្ឋាភិបាលទីក្រុងកៀវ ចំពោះប្រតិបត្តិការវាយប្រហារលើតំបន់ព្រំដែន Kursk។

សារព័ត៌មាន RT បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី១៥ខែសីហាឆ្នាំ២០២៤ថា នាយករដ្ឋមន្ត្រីហ្វាំងឡង់និងអេស្តូនី សុទ្ធតែបង្ហាញការគាំទ្រ ខណៈមុននេះ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប និងប្រធានាធិបតីសហរដ្ឋអាមេរិក ក៏សម្តែងការគាំទ្រដែរ។
ក្នុងសន្និសីទកាសែតរួមគ្នាជាមួយសមភាគីអេស្តូនី Kristen Michal នៅទីក្រុង ហែលស៊ិនគី កាលពីថ្ងៃពុធ, នាយករដ្ឋមន្ត្រីហ្វាំងឡង់លោក Petteri Orpo បាននិយាយ ថា «អ៊ុយក្រែនមានសិទ្ធិការពារខ្លួន ហើយច្បាស់ណាស់ថា ពួកគេអាចធ្វើប្រតិបត្តិការនៅតំបន់ Kursk បាន»។
ចំណែក លោក Michal វិញក៏លើកឡើងដែរថា យើងគាំទ្រអ៊ុយក្រែនយ៉ាងពេញទំហឹងក្នុងប្រតិបត្តិការនេះ ហើយសូមជូនពរឲ្យពួកគេសំណាងល្អ។

មុននេះមួយថ្ងៃ ប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏ប្រកាសដែរថា ទីក្រុងវ៉ាស៊ីនតោន នឹងតាមគាំទ្រទីក្រុងកៀវ ជានិច្ច ខណៈស្នងការគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បញ្ជាក់ថា ទីក្រុងកៀវ បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្លុកនេះ សម្រាប់ការវាយលុកនៅតំបន់ Kursk។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ការវាយលុកឆ្លងដែនរបស់អ៊ុយក្រែន បានឈានចូលសប្តាហ៍ទី២ហើយ ហើយវាជាការលុកលុយចូលជ្រៅបំផុតក្នុងដីរុស្ស៊ី ចាប់តាំងពីលោក ពូទីនបើកប្រតិបត្តិការសឹកពេញលេញក្នុងឆ្នាំ២០២២។
ត្បិតតែមានការវាយលុកនៅទីតាំងមួយចំនួនក៏ពិតមែន ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនលោក Heorhiy Tykhy សង្កត់ធ្ងន់ថា រដ្ឋាភិបាលទីក្រុងកៀវ មិនចង់បានដីរុស្ស៊ីឡើយ។ ខ្លួនគ្រាន់តែរំពឹងថា រុស្ស៊ីនឹងនាំសន្តិភាពមកវិញក្នុងពេលឆាប់ៗនេះប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តរបស់រុស្ស៊ីមួយទៀតប្រកាសអាសន្ន ព្រោះអ៊ុយក្រែន វាយលុកខ្លាំង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


