ព័ត៌មានអន្ដរជាតិ
ខេត្តរបស់រុស្ស៊ីមួយទៀតប្រកាសអាសន្ន ព្រោះអ៊ុយក្រែន វាយលុកខ្លាំង
បន្ទាប់ពីខេត្ត Kursk, ឥឡូវខេត្តជាប់នោះគឺ Belgorod ក៏បានប្រកាសអាសន្នដែរ ស្របពេលប្រតិបត្តិការវាយលុកឆ្លងដែនរបស់អ៊ុយក្រែន អូសបន្លាយពេលជាងមួយសប្តាហ៍ហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃពុធទី១៤ខែសីហាឆ្នាំ២០២៤។

អភិបាលខេត្ត Belgorod លោក Vyacheslav Gladkov បានបង្ហោះ Telegram ថា «ស្ថានភាពនៅ Belgorod នៅតែលំបាកនិងតានតឹងខ្លាំងណាស់ ខណៈការបាញ់ផ្លោងដោយកងកម្លាំងអ៊ុយក្រែន បានបំផ្លាញផ្ទះសម្បែង និងសម្លាប់ជនស៊ីវិលនៅទីនោះ។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តប្រកាសអាសន្នក្នុងតំបន់ ចាប់ពីថ្ងៃនេះតទៅ ដើម្បីការពារប្រជាជនឲ្យបានកាន់តែប្រសើរ»។
សូមបញ្ជាក់ ទ័ពរុស្ស៊ីនិងអ៊ុយក្រែន កំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងខេត្ត Kursk ដែលមានព្រំប្រទល់ជាប់នឹង Belgorod ក្រោយពេលកងទ័ពអ៊ុយក្រែន សម្រុកចូលជាមួយរថក្រោះ និងរថពាសដែក ទៅក្នុងតំបន់នោះ កាលពីព្រឹកថ្ងៃទី៦ខែសីហា ហើយរុស្ស៊ី ក៏ប្រកាសអាសន្ននៅខេត្ត Kursk ចាប់តាំងពីថ្ងៃទី៩ខែសីហាមក។

លើសពីនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃទី១៣ខែសីហាថា ទីក្រុងកៀវ វាយយកបានទីតាំងភូមិសាស្រ្តចំនួន៧៤កន្លែងនៅក្នុងខេត្ត Kursk ហើយ ខណៈមន្ត្រីយោធាអ៊ុយក្រែនប៉ាន់ប្រមាណថា កម្លាំងរបស់ពួកគេ ឥឡូវគ្រប់គ្រងលើទឹកដីរុស្ស៊ីបានដល់ទៅជាង ១០០០ គីឡូម៉ែត្រការ៉េឯណោះ។
ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ក៏បានផ្តាំទៅអ៊ុយក្រែនរួចហើយដែរ ឲ្យត្រៀមខ្លួនទទួលការសងសឹក ចំពោះការដែលខ្លួនវាយលុកទ្រង់ទ្រាយធំនៅតំបន់ Kursk។

ថ្លែងក្នុងកិច្ចប្រជុំរបស់គណបក្ស United Russia កាលពីថ្ងៃអង្គារទី១៣ខែសីហាឆ្នាំ២០២៤ លោក Medvedev ដែលជាប្រធានបក្ស បានចាត់ទុករឿងនោះជាការបង្កហេតុ និងចោទទីក្រុងកៀវ ថា វាយប្រហារមិនរើសមុខលើជនស៊ីវិល។ លោកព្រមានថា អ៊ុយក្រែនច្បាស់ជាទទួលបានការដាក់ទណ្ឌកម្មដ៏ស័ក្តិសមបំផុត ហើយអាជ្ញាធររុស្ស៊ី គួរតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជួយដល់ជនស៊ីវិលរាប់ពាន់នាក់ ដែលត្រូវបានបង្ខំឲ្យជម្លៀសចេញពីផ្ទះសម្បែង។
ត្បិតមេដឹកនាំនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះ មិនបញ្ជាក់លម្អិតថាតើការសងសឹកនោះបែបណាក៏ដោយ ប៉ុន្តែកាសែត The Times បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែនថា ទីក្រុងកៀវកំពុងត្រៀមខ្លួនសម្រាប់ការឆ្លើយតបដ៏សាហាវ ពីសំណាក់ភាគីរុស្ស៊ី ដែលអាចរួមទាំងការវាយប្រហារនៅក្នុងរដ្ឋធានីទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


