ព័ត៌មានអន្ដរជាតិ
បុគ្គលិកសាលាបាញ់សម្លាប់មនុស្ស៣នាក់នៅប្រទេសបូស្នី
បុគ្គលិកសាលាម្នាក់បានបាញ់សម្លាប់មនុស្សបីនាក់កាលពីថ្ងៃពុធនៅក្នុងទីក្រុងមួយនៅភាគពាយព្យនៃប្រទេសបូស្នី (Bosnian) នៅតំបន់បាល់ទិក ខណៈខ្មាន់កាំភ្លើងបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីព្យាយាមសម្លាប់ខ្លួនឯង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន APនៅថ្ងៃទី២២ខែសីហានេះ។

អ្នកនាំពាក្យប៉ូលិសប្រចាំតំបន់ បានឲ្យដឹងថា ការបាញ់ប្រហារបានកើតឡើងនៅម៉ោងប្រហែល១០ព្រឹក ម៉ោងក្នុងស្រុក នៅសាលាអនុវិទ្យាល័យមួយក្នុងទីក្រុង Sanski Most ចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានី សារ៉ាយ៉េវ៉ូ (Sarajevo) របស់ប្រទេសបូស្នី។
តាមសម្ដីរបស់អ្នកនាំពាក្យខ្នាន់កាំភ្លើងបានប្រើ «អាវុធយោធា កាំភ្លើងស្វ័យប្រវត្តិ»។ បន្ទាប់មកបានប៉ុនប៉ងសម្លាប់ខ្លួនឯង ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យមួយនៅ Banja Luka ក្បែរនោះ។ជនរងគ្រោះនៅក្នុងការបាញ់ប្រហារួមមាននាយកសាលា លេខាធិការ និងគ្រូបង្រៀនម្នាក់។ សាលានេះត្រូវបាន បិទសម្រាប់វិស្សមកាលរដូវក្តៅ ប៉ុន្តែមានមនុស្សនៅក្នុងសាលា ខណៈដែលមានការប្រឡងម្តងទៀតកំពុងដំណើរការ។
បើយោងតាមទូរទស្សន៍ប្រចាំតំបន់ N1 បានរាយការណ៍ថា បុរសនោះមានជម្លោះជាមួយនឹងការគ្រប់គ្រងសាលា។ទោះយ៉ាងណាមិនមានព័ត៌មានលម្អិតផ្សេងទៀតភ្លាមៗទេ។
គួរបញ្ជាក់ផងដែរថា តំបន់បាល់ទិកគឺពោពេញដោយអាវុធធុនតូច និងសព្វាវុធចាប់តាំងពីសង្គ្រាមឆ្នាំ ១៩៩០ ដែលជាផ្នែកមួយនៃការបែកបាក់នៃប្រទេសយូហ្គោស្លាវី ជាពិសេសនៅបូស្នី ដែលជាប្រទេសដែលមានប្រជាជនប្រហែល៣,៥លាននាក់។ យោងតាមការសិក្សាឆ្នាំ ២០១០ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ មានអាវុធប្រហែល ៧៥០០០០ ដើមនៅក្នុងកម្មសិទ្ធិខុសច្បាប់នៅក្នុងប្រទេសនេះ។

ករណីស្រដៀងគ្នាក៏កើតមាននៅប្រទេសផ្សេងទៀតដែរដូចជាកាលពីខែមុន អតីតយុទ្ធជនម្នាក់បានចូលទៅក្នុងផ្ទះថែទាំមនុស្សចាស់នៅក្នុងទីប្រជុំជនដ៏ស្ងប់ស្ងាត់មួយក្នុងប្រទេសក្រូអាស៊ី ហើយបានបើកការបាញ់ប្រហារដោយបានសម្លាប់មនុស្ស៦នាក់និងរបួស៦នាក់ផ្សេងទៀត។
កាលពីខែឧសភា ក្មេងជំទង់ម្នាក់នៅប្រទេសស៊ែប៊ី បានបាញ់ប្រហារនៅសាលាមួយដោយប្រើកាំភ្លើងរបស់ឪពុកគាត់ ដោយបានសម្លាប់កុមារ ៩ នាក់ និងកងសន្តិសុខសាលាម្នាក់។ មួយថ្ងៃក្រោយមក ខ្មាន់កាំភ្លើងអាយុ ២០ឆ្នាំបានសម្លាប់មនុស្ស៩នាក់ និងរបួស១២នាក់នៅទីក្រុង Belgrade រដ្ឋធានីប្រទេសស៊ែប៊ី ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


