Connect with us

ព័ត៌មានអន្ដរជាតិ

នៅអាមេរិក កើតមានការបាញ់ប្រហារ-ដុតព្រះវិហារដ៏រន្ធត់ ស្លាប់និងរបួសមនុស្សច្រើននាក់ 

បានផុស

នៅ

នៅសហរដ្ឋអាមេរិក កើតមានការបាញ់ប្រហារនិងដុតបំផ្លាញព្រះវិហារមួយដ៏រន្ធត់ ដែលបណ្តាលឲ្យមនុស្សចំនួន៤នាក់ស្លាប់និងច្រើននាក់ទៀតរងរបួស។

(រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ BBC, ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអាទិត្យទី២៨ខែកញ្ញាឆ្នាំ២០២៥ នៅពេលខ្មាន់កាំភ្លើងចូលបាញ់ប្រហារក្នុងព្រះវិហារសាសនាគ្រិស្ត Mormon នៅទីក្រុង Grand Blanc រដ្ឋ Michigan។

តាមការបញ្ជាក់ពីប៉ូលិស ខ្មាន់កាំភ្លើងឈ្មោះ Thomas Jacob Sanford អាយុ៤០ឆ្នាំ បានបើករថយន្តបុកទម្លាយទ្វាររួចបើកការបាញ់ប្រហារក្នុងព្រះវិហារខណៈពេលមនុស្សរាប់រយនាក់កំពុងរៀបចំពិធីអធិស្ឋាន។

(រូបថត៖ Reuters)

ជនសង្ស័យក៏ចាក់សាំងដុតព្រះវិហារផងដែរ មុននឹងចាកចេញ ប៉ុន្តែចុងក្រោយត្រូវស្លាប់ ក្នុងការបាញ់តដៃជាមួយប៉ូលិស។

យ៉ាងណាភ្លាមៗប៉ូលិសមិនទាន់ដឹងមូលហេតុឈានដល់ការវាយប្រហារយ៉ាងសាហាវឃោរឃៅនេះឡើយ ប៉ុន្តែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានហៅទង្វើនេះថាជា «ការវាយប្រហារជាថ្មី កំណត់គោលដៅអ្នកកាន់សាសនាគ្រិស្តនៅសហរដ្ឋអាមេរិក»។

(រូបថត៖ Reuters)

ប្រធានាធិបតីអាមេរិកបានបង្ហោះលើបណ្តាញសង្គម Truth Social ថា លោកទទួលបានរបាយការណ៍សង្ខេបអំពីការវាយប្រហារដ៏គួរឲ្យរន្ធត់ ហើយប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងលើ FBI។ លោកបន្ថែមថា វា​ហាក់​ដូច​ជា​ការ​វាយ​ប្រហារកំណត់មុខសញ្ញា​មួយ​ទៀតហើយ ​លើ​គ្រិស្ត​សាសនិក​នៅ​សហរដ្ឋ​អាមេរិក។

ការវាយប្រហារនេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកគ្រប់គ្រងព្រះវិហារ លោក Russell M Nelson ទទួលមរណភាព។ លោកបានចែកឋាននៅអាយុ ១០១ឆ្នាំ ក្នុងឯផ្ទះនាទីក្រុង Salt Lake៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីបំផុត ឃាតករសម្លាប់ Charlie Kirk​ សារភាពមូលហេតុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម