ព័ត៌មានអន្ដរជាតិ
ត្រាំ ឈរនិយាយក្នុងកញ្ចក់ការពារគ្រាប់ ពេលជួបអ្នកគាំទ្រនៅខាងក្រៅលើកដំបូង តាំងពីត្រូវគេលបប្រហារ
កាលពីថ្ងៃទី១៤ខែកក្កដា ពិភពលោកពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះករណីលបធ្វើឃាតអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អំឡុងពេលជួបជុំជាមួយអ្នកគាំទ្រនៅរដ្ឋ Pennsylvania ប៉ុន្តែមិនអាចយកជីវិតលោកបានឡើយ ហើយក្រោយមកលោកក៏លុបចោលការជួបជុំនៅខាងក្រៅទាំងអស់ពោលជួបជុំតែក្នុងសាលប៉ុណ្ណោះដើម្បីសុវត្ថិភាព ទើបតែថ្ងៃពុធទី២១ខែសីហាទេ ដែលបេក្ខជនគណបក្សសាធារណរដ្ឋរូបនេះ រៀបចំពិធីនៅខាងក្រៅសាជាថ្មី ប៉ុន្តែលោកត្រូវឈរថ្លែងសុន្ទរកថាទាំងមានកញ្ចក់ការពារគ្រាប់ ព័ទ្ធជុំវិញ។

តាមការចុះផ្សាយរបស់ AP, ក្រោយសេវាសន្តិសុខបើកភ្លើងខៀវ លោក ត្រាំ ក៏បានចូលរួមពិធីនៅរដ្ឋ North Carolina ដែលផ្តោតសំខាន់លើបញ្ហាសន្តិសុខជាតិ។
ក្នុងពិធីនោះ លោក ត្រាំ បានស្តីបន្ទោសប្រធានាធិបតី ចូ បៃដិន និងអនុប្រធានាធិបតី កាម៉ាឡា ហារីស ចំពោះការដកទ័ពដ៏វឹកវរចេញពីប្រទេសអាហ្វហ្គានីស្ថាន និងសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជានៅមជ្ឈិមបូព៌ា។

ក្នុងព្រឹត្តិការណ៍នៅរដ្ឋ North Carolina នេះដែរ ក្រុមយុទ្ធនាការរបស់លោក ត្រាំ មិនមែនត្រឹមដាក់កញ្ចក់ការពារគ្រាប់ជាវិធានការសន្តិសុខប៉ុណ្ណោះទេ ពួកគេថែមទាំងដាក់ទូរកុងតឺន័រនៅជុំវិញបរិវេណនោះផងដែរ ដើម្បីធ្វើជាជញ្ជាំងបាំងបន្ថែម។
លើសពីនេះ ក្រុម Sniper ត្រូវប្រុងជើងការនៅតាមដំបូលអគារនានា យន្តហោះចាស់ៗក៏ត្រូវដាក់នៅខាងក្រោយវេទិកាផងដែរ ហើយទង់ជាតិអាមេរិកដ៏ធំមួយ ត្រូវដាក់ព្យួរពីដងស្ទូច។

សូមបញ្ជាក់ជាថ្មី ហេតុការណ៍លបប្រហារលោក ត្រាំ កាលពីថ្ងៃទី១៤ខែកក្កដា បានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ក្នុងនោះមានម្នាក់ជាខ្មាន់កាំភ្លើង និងម្នាក់ជាអ្នកចូលរួមពិធីជួបជុំ ខណៈ២នាក់ទៀត រងរបួសធ្ងន់។ យ៉ាងណាក្តី លោក ត្រាំ មិនគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរបួសត្រង់ត្រចៀកប៉ុណ្ណោះ។
ខ្មាន់កាំភ្លើង មានឈ្មោះ Thomas Matthew Crooks ជាអ្នកចុះឈ្មោះបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋ ប៉ុន្តែរូបគេក៏ធ្លាប់មានប្រវត្តិបរិច្ចាគប្រាក់ខ្លះទៅឲ្យក្រុមដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាធិបតេយ្យក្នុងឆ្នាំ២០២១ដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


