ព័ត៌មានអន្ដរជាតិ
ទីភ្នាក់ងារសន្តិសុខអាមេរិក ប្រាប់ពីអត្តសញ្ញាណអ្នកនៅពីក្រោយការវាយប្រហារយុទ្ធនាការបោះឆ្នោតលោក ត្រាំ
ទីភ្នាក់ងារសន្តិសុខអាមេរិក បាននិយាយនៅថ្ងៃទី២០ខែសីហាថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការហេគ
(Hack) យុទ្ធនាការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ (Donald Trump) កាលពីពេលថ្មីៗកន្លងទៅ ក្នុងគោលបំណងជ្រៀតជ្រែកការបោះឆ្នោតសហរដ្ឋអាមេរិកនាខែវិច្ឆិកាខាងមុខ។

យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិអាមេរិក (ODNI), ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) និងទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធ (CISA) បានរកឃើញថា អ៊ីរ៉ង់បានកំណត់គោលដៅវាយប្រហារលើយុទ្ធនាការលោក ត្រាំ នៅដើមខែសីហានេះ។ ក្នុងសេចក្ដីថ្លែងការណ៍ បានរៀបរាប់ថា៖ «យើងបានសង្កេតឃើញសកម្មភាពរបស់អ៊ីរ៉ង់កាន់តែលុកលុយឡើង នៅក្នុងអំឡុងពេលបោះឆ្នោតលើកនេះ ជាពិសេសពាក់ព័ន្ធនឹងប្រតិបត្តិការជះឥទ្ធិពលសំដៅលើសាធារណៈជនអាមេរិក និងប្រតិបត្តិការតាមអ៊ីនធឺណិតដែលផ្តោតលើយុទ្ធនាការបេក្ខភាពប្រធានាធិបតី។ នេះរួមបញ្ចូលទាំងសកម្មភាពដែលត្រូវបានរាយការណ៍ថ្មីៗនេះដើម្បីធ្វើឲ្យខូចដល់យុទ្ធនាការរបស់អតីតប្រធានាធិបតី លោក ត្រាំ ដែល (សហគមន៍ស៊ើបការណ៍) សន្មតថាជាអ៊ីរ៉ង់»។
សហរដ្ឋអាមេរិក នឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី៥ខែវិច្ឆិកា ដោយមានបេក្ខភាពពីររូបជាគូប្រជែងសំខាន់គឺ លោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស (Kamala Harris)។ បេក្ខភាពប្រធានាធិបតីទាំងពីរ សុទ្ធតែបាននិយាយថា ពួកគេបានរងការវាយប្រហារតាមអ៊ីនធឺណិតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ចំណែកឯក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួននៅសហរដ្ឋអាមេរិក ក៏បានប្រកាសដែរថា ពួកគេពិតជាបានរកឃើញថាមានការវាយប្រហារបែបនេះពិតមែន។
ទីភ្នាក់ងារសម្ងាត់អាមេរិក ជឿថា អ៊ីរ៉ង់បានប្រើប្រាស់វិធីសាស្ត្រវាយប្រហារតាមរយៈវិស្វកម្មសង្គម ដែលគេហៅថា «Social Engineering» និងវិធីសាស្ត្រមួយចំនួនផ្សេងទៀត ដើម្បីវាយប្រហារលើបុគ្គលនយោបាយនៅក្នុងយុទ្ធនាការបោះឆ្នោត ហើយការប៉ុនប៉ងវាយប្រហារនេះ មានគោលបំណងជះឥទ្ធិពលលើដំណើរការបោះឆ្នោតរបស់អាមេរិក៕
ដោយ៖ ឈាង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


