Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ គ្រោង​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ លើស​ពី​កំណើន GDP របស់​ខ្លួន

បានផុស

នៅ

គណៈរដ្ឋមន្ត្រី​តៃវ៉ាន់ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២២ខែសីហាថា ការចំណាយលើវិស័យការពារជាតិ​របស់​ខ្លួន​នឹងកើនឡើង ៧,៧% នៅឆ្នាំ​២០២៥ ដែលលើសពីកំណើនសេដ្ឋកិច្ចដែលរំពឹងទុក ខណៈដែលកោះនេះបាន​ទិញ​​យន្តហោះចម្បាំង និងមីស៊ីលបន្ថែមទៀត ដើម្បី​​ទប់ស្កាត់​នឹងការគំរាមកំហែងដែលកំពុងកើនឡើងពី​ប្រទេស​ចិន។

មហាយក្ស​ចិន ដែលចាត់ទុកតៃវ៉ាន់ថាជាដែនដីរបស់ខ្លួននោះ បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងរយៈពេល​៥​ឆ្នាំចុងក្រោយ​ទៅ​លើ​កោះ​តៃវ៉ាន។ យ៉ាង​ណា តៃវ៉ាន់​រមែង​បដិសេធ​នូវ​ការ​អះអាង​របស់រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

គណៈរដ្ឋមន្ត្រីតៃវ៉ាន់ បាននិយាយ​បន្ទាប់ពីកិច្ចប្រជុំប្រចាំសប្តាហ៍​ថា ការចំណាយលើវិស័យការពារជាតិនៅឆ្នាំ​២០២៥ នឹងកើន ៧,៧% ​ឡើង​ដល់ ២០,២៥​ពាន់លានដុល្លារ ដែលស្មើនឹង ២,៤៥%​នៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈ​​ឆ្នាំ​២០២៤​នេះ ការ​ចំណាយ​មាន​ត្រឹម ២,៣៨%​នៃ GDP ប៉ុណ្ណោះ។ គម្រោង​ចំណាយ​នេះ គឺ​លើសពីការរំពឹងទុករបស់រដ្ឋាភិបាលសម្រាប់កំណើនសេដ្ឋកិច្ច ៣,២៦% សម្រាប់ឆ្នាំ​២០២៥។

ការចំណាយ​រួមមានថវិកាពិសេសដែលមានតម្លៃ ២,៨​ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំងថ្មី និងបង្កើនការផលិតមីស៊ីល។ នោះគឺជាផ្នែកនៃការចំណាយបន្ថែមរបស់យោធា​ក្នុង​រយៈពេល​៥​ឆ្នាំ​ដែលមានតម្លៃ​សរុប​ ៧,៥​ពាន់លានដុល្លារ ដែលបានប្រកាស​កាល​ពី​ឆ្នាំ​២០២១។

លោក Hsieh Chi-hsien ប្រធានការិយាល័យត្រួតពិនិត្យរបស់ក្រសួងការពារជាតិ បានប្រាប់អ្នកសារព័ត៌មានថា ការចំណាយលើវិស័យការពារជាតិ​កំពុង «កើនឡើងជាលំដាប់» និង​ឈានដល់ ៣% នៃផលិតផលក្នុងស្រុកសរុប ហើយ​វា​គឺជាគោលដៅដែល​តៃវ៉ាន់​រំពឹងថានឹងសម្រេចបាន។ លោក Hsieh បានសង្កត់​ធ្ងន់​​​​ថា៖ «យើង​នឹង​មិន​ចូល​រួម​ក្នុង​ការ​​ប្រកួត​ប្រជែង​សព្វា​វុធ​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ទេ។ យើង​នឹង​បង្កើន​ការ​ចំណាយ​ជា​លំដាប់​តាម​តម្រូវ​ការ​របស់​យើង»។

រដ្ឋាភិបាលរបស់តៃវ៉ាន់ បានធ្វើ​ទំនើបកម្មយោធា​ឲ្យ​ក្លាយជាវេទិកាគោលនយោបាយដ៏សំខាន់ ហើយបានសន្យាម្តងហើយម្តងទៀតថានឹងចំណាយបន្ថែមទៀតលើវិស័យ​ការពារ​ជាតិ​ រួមទាំងការអភិវឌ្ឍនាវាមុជទឹក​ដោយ​ខ្លួន​ឯង​ផងដែរ ព្រោះ​តែ​ការ​គំរាមកំហែង​​​ពី​ប្រទេស​ចិន​​កំពុង​កើនឡើង​គួរ​ឲ្យ​កត់​សម្គាល់។

កងទ័ពអាកាស​ក្រុង​ប៉េកាំង បានហោះហើរ​​ស្ទើរតែរាល់ថ្ងៃ​​​​​​នៅ​ក្បែរកោះតៃវ៉ាន់ ហើយកាលពីខែឧសភា ចិន​បានរៀប​ចំ​សមយុទ្ធ​សង្គ្រាម​ជុំវិញកោះ​តៃវ៉ាន់​ភ្លាមៗបន្ទាប់ពី​លោក​ប្រធានាធិបតី Lai Ching-te ឡើងកាន់តំណែង។ លោក Lai ត្រូវ​បាន​​ប្រទេស​ចិន​​ចាត់ទុក​​ថា​ជា «ជន​ផ្ដាច់​ខ្លួន​និយម» ដែល​តែងតែ​ជំទាស់​នឹង​​​ក្រុង​ប៉េកាំង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ នាទីutes មុន

នាយករដ្ឋមន្ត្រីថាកម្ពុជា​ធានាស្បៀងគ្រប់គ្រាន់ដល់ទាហានតែការ​គាំទ្រ​ពី​ពលរដ្ឋ​គឺជារឿងសំខាន់

ព័ត៌មានជាតិ២៩ នាទីutes មុន

ភាពចម្រូងចម្រាស់រវាងតុលាការពាណិជ្ជកម្ម និងរដ្ឋាបាលត្រាំ​បង្កភាពស្រពិចស្រពិលដល់វិនិយោគិន

ព័ត៌មានជាតិ៣៥ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី អំពាវនាវដល់ សាធារណជនចូលរួមឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ ដើម្បីរួមចំណែកការពារជាតិមាតុភូមិ

កីឡា៥៤ នាទីutes មុន

មុន​ពេល​ចាកចេញ លោក Munoz ចាត់​ទុកក្លិប ព្រះខ័នរាជស្វាយរៀង ជា​កន្លែង​ដ៏​ត្រឹម​ត្រូវក្នុង​អាជីព​

កីឡា៥៧ នាទីutes មុន

លន​ បញ្ញា​ អំពាវនាវ​អ្នក​នៅ​ជិតៗ​រដ្ឋ​វ៉ាស៊ីនតោន​សូម​មក​គាំទ្រ​ក្រុម​គុនខ្មែរ​ប្រកួត​នៅ​ថ្ងៃទី៣១​ ឧសភា​

Sokha Hotels

ព័ត៌មានពេញនិយម