ព័ត៌មានអន្ដរជាតិ
នាយកប្រតិបត្តិកម្មវិធី Telegram លោក Pavel Durov ត្រូវចាប់ខ្លួននៅបារាំង
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនបានរាយការណ៍ថា មហាសេដ្ឋី និងជានាយកប្រតិបត្តិនៃកម្មវិធីផ្ញើសារ Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានបារាំង បន្ទាប់ពីយន្តហោះឯកជនរបស់គាត់បានចុះចតនៅអាកាសយានដ្ឋាន Le Bourget កាលពីល្ងាចថ្ងៃសៅរ៍។
ប៉ុស្តិ៍ទូរទស្សន៍បារាំង TF1 បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា លោក Durov កំពុងធ្វើដំណើរតាមយន្តហោះឯកជនរបស់ខ្លួន ហើយគាត់ត្រូវគេកំណត់គោលដៅដោយដីកាចាប់ខ្លួននៅក្នុងប្រទេសបារាំង ដែលជាផ្នែកមួយនៃការស៊ើបអង្កេតបឋមរបស់ប៉ូលិស។
យោងតាមមន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបានបញ្ចាក់ថា នាយកប្រតិបត្តិវ័យ ៣៩ រូបនេះ ធ្វើដំណើរមកពីប្រទេស Azerbaijan ហើយត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល ៨ យប់ ម៉ោងក្នុងស្រុក (ម៉ោង ៦ ល្ងាច GMT) ។ គាត់ត្រូវបានចាប់ខ្លួនក្រោមដីកាសម្រាប់បទល្មើសទាក់ទងនឹងកម្មវិធីផ្ញើសារដ៏ពេញនិយម ។
យ៉ាងណាចំពោះមូលហេតុនៃការចាប់ខ្លួនលោក Durov ដោយផ្អែកលើការស៉ើបអង្កេតនោះបានផ្តោតទៅលើបញ្ហាខ្វះអ្នកត្រួតពិនិត្យនៅលើប្រព័ន្ធ Telegram ហើយប៉ូលិសបារាំងចាត់ទុកថា ស្ថានការណ៍បែបនេះបានអនុញ្ញាតឲ្យសកម្មភាពឧក្រិដ្ឋកម្មបន្ត និងមានការរំខាននៅលើកម្មវិធីផ្ញើសារ Telegram យ៉ាងគឃ្លើនថែមទៀត។
បន្ទាប់ពីការចាប់ខ្លួនមហាសេដ្ឋី និងជានាយកប្រតិបត្តិនៃកម្មវិធីផ្ញើសារ Telegram ដ៏ពេញនិយមនេះ លោកអាចនឹងបង្ហាញខ្លួននៅតុលាការក្នុងពេលឆាប់ៗ បន្ទាប់ពីការចាប់ឃុំខ្លួន។
សូមបញ្ចាក់ដែរថា លោក Durov ដែលត្រូវបានប៉ាន់ស្មានដោយ Forbes ថាមានទ្រព្យសម្បត្តិ ១៥.៥ ពាន់លានដុល្លារ បានបង្កើត Telegram ក្នុងឆ្នាំ ២០១៣ ហើយចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបដិសេធមិនធ្វើតាមការទាមទាររបស់រដ្ឋាភិបាលក្នុងការបិទសហគមន៍ប្រឆាំងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VKontakte ដែលគាត់បានលក់។
មិនត្រឹមតែប៉ុណ្ណឹងទេ Telegram ដែលមានអ្នកប្រើប្រាស់ជិតមួយពាន់លាននាក់ មានឥទ្ធិពលជាពិសេសនៅក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន និងសាធារណរដ្ឋនៃអតីតសហភាពសូវៀត។ វាត្រូវបានចាត់ថ្នាក់ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏សំខាន់មួយបន្ទាប់ពី Facebook, YouTube, WhatsApp, Instagram, TikTok និង Wechat ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


