ព័ត៌មានអន្ដរជាតិ
លោក Zelensky គាំទ្រឥណ្ឌារៀបចំកិច្ចប្រជុំកំពូលសន្តិភាពលើកទី២របស់អ៊ុយក្រែន
លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃទី២៥ខែសីហាថា លោកគាំទ្រឲ្យឥណ្ឌាក្លាយជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលសន្ដិភាពលើកទី២របស់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kyiv Independent នៅថ្ងៃចន្ទទី២៦ខែសីហា។

ប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងថា ទីក្រុងកៀវកំពុងធ្វើការបន្តជាមួយអារ៉ាប៊ីសាអូឌីត កាតា តួកគី និងស្វីស សម្រាប់គម្រោងកិច្ចប្រជុំកំពូលសន្តិភាពលើកទី២។ លោក Zelensky បានបង្ហើបថា លោកបានជូនដំណឹងដល់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi អំពីការគាំទ្ររបស់លោកចំពោះប្រទេសឥណ្ឌាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសន្តិភាពរបស់អ៊ុយក្រែន ខណៈទីក្រុងកៀវកំពុងស្វែងរកម្ចាស់ផ្ទះក្នុងចំណោមបណ្តាប្រទេសនៅតំបន់សកលលោកខាងត្បូង (Global South)។
លោក Zelensky បានរៀបរាប់ថា៖ «យ៉ាងណាខ្ញុំចង់និយាយដោយត្រង់ៗ ហើយនេះមិនត្រឹមតែសំដៅចំពោះប្រទេសឥណ្ឌាតែមួយប៉ុណ្ណោះទេ ប៉ុន្តែចំពោះរដ្ឋណាមួយដែលនឹងមានភាពវិជ្ជមានក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី២។ យើងនឹងមិនអាចរៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅក្នុងប្រទេសណាដែលមិនទាន់បានចូលរួមជាសមាជិកសន្តិភាពនោះទេ»។
ការលើកឡើងរបស់មេដឹកនាំអ៊ុយក្រែន បានធ្វើឡើងក្រោយពីដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក Modi នៅទីក្រុងកៀវ កាលពីថ្ងៃទី២៣ខែសីហា ក្រោយលោកជាប់ឆ្នោតធ្វើជានាយរដ្ឋមន្ត្រីម្ដងទៀតនៅឥណ្ឌា។ ទំនាក់ទំនងការទូតរវាងអ៊ុយក្រែន និងឥណ្ឌា បានបង្កើតឡើងជាង៣០ឆ្នាំមកហើយ។
សូមរំឭកថា កិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែនលើកមុនបានរៀបចំនៅថ្ងៃទី១៥-១៦ខែមិថុនា នៅទីក្រុង Burgenstock នៃប្រទេសស្វីស ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាមដែលកំពុងបន្តរវាងរុស្ស៊ីនិងអ៊ុយក្រែន។ កិច្ចប្រជុំនេះ មានការចូលរួមពីគណៈប្រតិភូមកពីប្រទេសចំនួន៩២ និងអង្គការពិភពលោកចំនួន៨ ដោយផ្ដោតសំខាន់លើ «រូបមន្តសន្តិភាព១០ចំណុច» របស់លោក Zelensky៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


