Connect with us

ព័ត៌មានអន្ដរជាតិ

រូបមន្ត​សន្តិភាព​១០​ចំណុច​របស់​លោក ហ្សេលេនស្គី ដែល​ត្រៀម​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​នៅ​ស្វីស មាន​អ្វី​ខ្លះ?

បានផុស

នៅ

ប្រទេស​ស្វីស នឹង​ក្លាយ​ជា​ទីតាំង​រៀបចំ​កិច្ច​ប្រជុំ​សន្ដិភាព​អ៊ុយក្រែន ដែល​​នឹង​​ត្រៀម​​​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៤ ដើម្បី​​កៀរគរ​​​ការ​គាំទ្រ​ពី​អន្តរជាតិ​​​​ទាមទារ​ឲ្យ​​​រុស្ស៊ី​ដក​កង​ទ័ព​ចេញ​​ទាំង​ស្រុង​ពី​អ៊ុយក្រែន ក្នុង​ការ​ពន្លត់​ភ្លើង​​សង្គ្រាម។ បើ​តាម​អ្នក​នាំ​ពាក្យ​​​អ៊ុយក្រែន លោក Serhiy Nikiforov បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រជុំ លោក ហ្សេលេនស្គី នឹង​លើក​​​យក​រូបមន្ត​សន្តិភាព​១០​ចំណុច ធ្វើ​ជា​ប្រធានបទ​សំខាន់។

លោក ហ្សេលេនស្គី ប្រធានាធិបតី​អ៊ុយក្រែន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​អ៊ុយក្រែន ធ្លាប់​លើក​យក​រូបមន្ត​សន្តិភាព​​១០​ចំណុច ទៅ​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G20 ម្ដង​រួច​មក​ហើយ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​កន្លង​ទៅ។ បើ​យោង​​តាម​ការ​​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន Reuters, ១០​ចំណុច​ដែល​​នៅ​ក្នុង​រូបមន្ត​សន្តិភាព​របស់​លោក ហ្សេលេនស្គី មាន​ការ​ទាមទារ​​ដូចជា៖

១. សុវត្ថិភាព​វិទ្យុសកម្ម និង​នុយក្លេអ៊ែរ ដោយ​​ផ្ដោត​សំខាន់​លើ​ការ​ស្ដារ​ឡើង​វិញ​នូវ​សុវត្ថិភាព​​ជុំវិញ​​រោងចក្រ Zaporizhzhia ដែល​ជា​រោង​ចក្រ​​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​​របស់​អឺរ៉ុប ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​កាន់​កាប់​ដោយ​រុស្ស៊ី។

២. សន្តិសុខ​ស្បៀង​​អាហារ រួម​បញ្ចូល​ទាំង​ការ​ការពារ និង​ធានា​បាន​​នូវ​ការ​នាំ​ចេញ​ធញ្ញជាតិ​​​របស់​អ៊ុយក្រែន​ទៅ​កាន់​ប្រទេស​ដែល​ក្រីក្រ​បំផុត​នៅ​​លើ​ពិភពលោក។

៣. សន្ដិសុខ​ថាមពល ដោយ​ផ្តោត​លើ​ការ​រឹត​បន្តឹង​តម្លៃ​លើ​ធនធាន​ថាមពល​មក​​ពី​រុស្ស៊ី ក៏​ដូចជា​ការ​ជួយ​អ៊ុយក្រែន​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អគ្គិសនី ដែល​​​ពាក់​កណ្ដាល​ត្រូវ​បាន​បំផ្លាញ​ដោយ​​ការ​វាយ​​ប្រហារ​របស់​​រុស្ស៊ី។

៤. ការ​ដោះ​លែង​អ្នក​ទោស និង​អ្នក​និរទេស​ទាំង​អស់ រួម​ទាំង​អ្នក​ទោស​​សង្គ្រាម និង​កុមារ​ដែល​ត្រូវ​បាន​និរទេស​ទៅ​ប្រទេស​រុស្ស៊ី។

៥. ការ​ស្ដារ​ឡើង​វិញ​នូវ​បូរណភាព​ទឹក​ដី​របស់​អ៊ុយក្រែន ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​រុស្ស៊ី​សា​ជា​ថ្មី​ម្ដង​ទៀត ដោយ​ផ្អែក​តាម​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ ដែល​​លោក ហ្សេលេនស្គី និយាយ​ថា មិន​អាច​អាស្រ័យ​ការ​ចរចា​បាន​នោះ​​ទេ។

៦. ការ​ដក​ទ័ព​​រុស្ស៊ី និង​ការ​បញ្ឈប់​អរិភាព ដោយ​ស្ដារ​ឡើង​វិញ​នូវ​ព្រំដែន​រដ្ឋ​អ៊ុយក្រែន​​​​ជាមួយ​រុស្ស៊ី។

៧. ​យុត្តិធម៌ ដោយ​មាន​ការ​បង្កើត​តុលាការ​ពិសេស ដើម្បី​កាត់​ទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម​រុស្ស៊ី។

៨. ការ​​​បង្ការ​ការ​បំផ្លាញ​បរិស្ថាន និង​តម្រូវ​​​ការ​ការពារ​បរិស្ថាន ដោយ​ផ្តោត​​លើ​ការ​​ដោះ​មីន និង​ការ​ស្ដារ​កន្លែង​ធ្វើ​ប្រព្រឹត្តកម្ម​ទឹក​ឡើង​វិញ។

៩. ការ​ទប់​ស្កាត់​​​ការ​កើន​ឡើង​នៃ​ជម្លោះ និង​ការ​កសាង​ស្ថាបត្យកម្ម​សន្តិសុខ​ក្នុង​ដែន​អាកាស Euro-Atlantic រួម​ទាំង​ការ​ធានា​សម្រាប់​អ៊ុយក្រែន។

១០. ការ​បញ្ជាក់​អំពី​ការ​បញ្ចប់​​សង្គ្រាម រួម​ទាំង​ឯកសារ​ចុះ​ហត្ថលេខា​ដោយ​ភាគី​ពាក់ព័ន្ធ។

សូមបញ្ជាក់ជាថ្មី ប្រទេសស្វីស នឹងយករមណីយដ្ឋាន Buergenstock នៅខាងក្រៅទីក្រុង Lucerne ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល​សន្តិភាព​អ៊ុយក្រែន ដែលនឹងមានការចូលរួមពីសំណាក់ប្រតិភូរាប់រយមកពីជុំវិញពិភពលោក។

ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យគេហួសចិត្តនោះគឺត្រង់ថា កិច្ចប្រជុំស្វែងរកសន្តិភាព បែរជាមានភាគីជម្លោះតែម្ខាងគឺអ៊ុយក្រែន ហើយគ្មានភាគីម្ខាងទៀត គឺ រុស្ស៊ី ទៅវិញ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ វិនាទី មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ២១ នាទី មុន

ក្រសួងសុខាភិបាល ធ្វើតេស្តរហ័សស្វែងរកសារធាតុញៀន​ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

ចិន គំរាម​ព្យួរ​ ក ​ប្រហារ​ជីវិត​ជន​ផ្ដាច់​ខ្លួន​និយម​តៃវ៉ាន់

ព័ត៌មានជាតិ៥៣ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្ត្រី ត្រូវពង្រីកសមត្ថភាពបន្ថែមទៀត ដើម្បីផ្តល់សេវាជូនពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ២០ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ២២ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ១៩ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម