ព័ត៌មានអន្ដរជាតិ
បាតុកម្មទាញទម្លាក់វិស័យភាពយន្តបង់ក្លាដែស ខណៈសិល្បករភ័យខ្លាចអស់ការងារធ្វើ
ការបះបោរទ្រង់ទ្រាយធំនៅក្នុងខែកក្កដា និងការទម្លាក់អតីតបក្សកាន់អំណាចជាបន្តបន្ទាប់ បានធ្វើឲ្យឧស្សាហកម្មកម្សាន្តមានការជាប់គាំងនៅក្នុងប្រទេសបង់ក្លាដែស ស្របពេលដែលសិល្បករភាគច្រើនទម្លាប់ធ្វើការ ៣០ ថ្ងៃក្នុងមួយខែ ឥឡូវនេះកំពុងរង់ចាំយ៉ាងអន្ទះសារដើម្បីបន្តអាជីបក្នុងឧស្សាហ៍ភាពយន្តនេះឡើងវិញ។ អ្នកខ្លះទៀតនៅតែមានការភ័យខ្លាច និងកង្វះបរិយាកាសវប្បធម៌សុវត្ថិភាព កំពុងរារាំងមិនឲ្យពួកគេត្រឡប់ទៅធ្វើការវិញ។
តារាសម្តែងដែលឈ្នះពានរង្វាន់ Ekushey Padak លោក Ramendu Majumdar បាននិយាយថា «វប្បធម៌នៃការភ័យខ្លាចបានកើតឡើងមកលើពួកយើង។ មនុស្សជាច្រើនបានចោទប្រកាន់ពួកយើងថា នៅស្ងៀមក្នុងអំឡុងពេលចលនាតវ៉ារបស់ក្រុមនិស្សិត។ ខ្ញុំអាចនិយាយបានថា នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាច្រើន ខ្ញុំបានបង្ហាញពីសាមគ្គីភាពជាមួយនឹងការទាមទាររបស់និស្សិត ដោយជំរុញឲ្យអតីតរដ្ឋាភិបាលយកចិត្តទុកដាក់ពួកគេ។ ប៉ុន្តែ ពួកគេមិនបានស្តាប់យើងទេ»។
តារាសម្តែងជើងចាស់រូបនេះបាននិយាយបន្តទៀតថា «ក្នុងអំឡុងសង្រ្គាមនៅឆ្នាំ ១៩៧១ កវី Shamsur Rahman បានដកថយទៅកាន់ភូមិដូនតារបស់គាត់ ជាកន្លែងដែលគាត់បានសរសេរថា អ្នកគឺជាសេរីភាព ដែលខ្ញុំចាត់ទុកថាជាកំណាព្យដ៏ល្អបំផុតស្តីពីឯករាជ្យភាពរបស់យើង។

លោក Majumdar ក៏បានកត់សម្គាល់ផងដែរថា ឥស្សរជនវប្បធម៌ជាច្រើនកំពុងប្រឈមមុខនឹងការយាយី។ សំណុំរឿងកំពុងត្រូវបានប្តឹងជុំវិញឧប្បត្តិហេតុកាលពីមួយទសវត្សរ៍មុន ដែលមិនពាក់ព័ន្ធនឹងអ្នកសិល្បៈ។ បុគ្គលិកលក្ខណៈផ្សាព្វផ្សាយកំពុងត្រូវបានចោទសួរយ៉ាងខ្លាំងនៅពេលព្យាយាមធ្វើដំណើរទៅក្រៅប្រទេស។ សរុបមក បរិយាកាសសុវត្ថិភាពសម្រាប់ការថតភាពយន្តមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយទេនាពេលនេះ។
ដោយឡែក ម្ចាស់ពានរង្វាន់ Ekushey Padak ម្នាក់ទៀតលោក Mamunur Rashid ជឿថា សិល្បករមិនគួរធ្វើនយោបាយទេ។ លោកបានមានប្រសាសន៍ថា “រាល់ពេលដែលរដ្ឋាភិបាលថ្មីឡើងកាន់អំណាច សិល្បករមួយចំនួនត្រូវបានហាមឃាត់។ មនុស្សជាច្រើនប្រឈមមុខនឹងការយាយីផ្លូវច្បាប់ និងសូម្បីតែនិរទេសខ្លួន។ តែលោកសង្ឃឹមថារដ្ឋាភិបាលបច្ចុប្បន្ន នឹងបន្ធូរបន្ថយបញ្ហានេះក្នុងកម្រិតមួយ ។
ទន្ទឹមនោះទៀត អ្នកដឹកនាំនិងជាតារាសម្ដែង Tariq Anam Khan អះអាងថា សិល្បករគ្រប់រូបមានសិទ្ធិគាំទ្រគណបក្សនយោបាយ ប៉ុន្តែមានការប្រុងប្រយ័ត្ន។ តារាដែលទទួលបានពានរង្វាន់ថ្នាក់ជាតិរូបនេះបាននិយាយថា៖ «ប្រសិនបើបុគ្គលិកសារព័ត៌មានចង់ចូលប្រឡូកក្នុងឆាកនយោបាយ ពួកគេគួរតែទុកអត្តសញ្ញាណសិល្បកររបស់ខ្លួននៅពីក្រោយ។ មានតែអ្នកសិល្បៈពីរបីនាក់ប៉ុណ្ណោះដែលមានទំនាក់ទំនងពេញលេញជាមួយបក្សកាន់អំណាច ដូច្នេះហេតុអ្វីបានជាយើងទាំងអស់គ្នាត្រូវស្តីបន្ទោស? ហេតុអ្វីបានជាអ្នកសិល្បៈមានអារម្មណ៍ថាមានគ្រោះថ្នាក់ក្នុងប្រទេសសេរី?»
តារាស្រី Aruna Biswas បានប្រាប់ The Daily Star ដែរថា នាងក៏ធ្លាប់ប្រឈមមុខនឹងការយាយីនាពេលថ្មីៗនេះដែរ។ នាងថា សិល្បករមួយចំនួនបានជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលខ្លាំងពេកក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ដែលធ្វើឲ្យខូចមុខមាត់។ ប៉ុន្តែអ្វីដែលកំពុងកើតឡើងនៅពេលនេះមិនអាចទទួលយកបាននោះទេ។ នាងបានកើតក្នុងគ្រួសារវប្បធម៌ដ៏ល្បីមួយ ដែលជឿជាក់យ៉ាងមុតមាំលើស្មារតីរបស់យើង។ សង្គ្រាមឯករាជ្យ និងរំដោះ តើនេះជាឧក្រិដ្ឋកម្មទេ?
តារាសម្តែង Ahsan Habib Nasim បានគូសបញ្ជាក់ពីទំនោរកើនឡើងក្នុងការស្តីបន្ទោសសិល្បករផ្សេងទៀតនៅក្នុងឧស្សាហកម្មនេះសម្រាប់ការរក្សាភាពស្ងៀមស្ងាត់ ក្នុងអំឡុងពេលចលនានិស្សិតថា សិល្បករមិនមែនជាឧក្រិដ្ឋជនទេ ហើយក៏មិនគួរប្រព្រឹត្តបែបនេះដែរ។ ជាងនេះទៅទៀត ក៏មានករណីប្រឆាំងនឹងតារាបីរូបដែរ ដែលយើងមិនអត់ទោសទាល់តែសោះ។ សូមចាំថា មនុស្សរាប់ពាន់នាក់ រួមទាំង អ្នកបច្ចេកទេស សិល្បករតុបតែងមុខ និងសមាជិកនាវិក ពឹងផ្អែកលើអាជីពប្រចាំថ្ងៃសម្រាប់ជីវភាពរស់នៅរបស់ពួកគេ ដើម្បីការពារការរំខានបន្ថែមទៀត យើងត្រូវធានាឲ្យមានបរិយាកាសសុវត្ថិភាពសម្រាប់បុគ្គលិកលក្ខណៈវប្បធម៌ ដើម្បីបន្តការងាររបស់ពួកគេទៅថ្ងៃមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយវីដេអូ Bosco Wong ស្តីបន្ទោសអ្នករត់តុហាងមួយនៅម៉ាឡេស៊ី រហូតផ្ទុះកំហឹងពីមហាជន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


