ព័ត៌មានអន្ដរជាតិ
លោក ត្រាំ អះអាងថាមានផែនការភ្ញាក់ផ្អើលមួយ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
លោក ដូណាល់ ត្រាំ បាននិយាយថា លោកមានផែនការដែល «ធានា» បាននូវការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែនឹងបង្ហាញឲ្យដឹង ប្រសិនបើលោកឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាខាងមុខ។
អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋបច្ចុប្បន្ន កំពុងប្រកួតគ្នាយ៉ាងចាស់ដៃជាមួយគូប្រជែងមកពីបក្សប្រជាធិបតេយ្យគឺអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស។
លោក ត្រាំ បាននិយាយនៅលើផតឃែស្ថ (Podcast) មួយនៅលើគណនីយូធូប Lex Fridman ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា៖ «ប្រសិនបើខ្ញុំឈ្នះ ក្លាយជាប្រធានាធិបតីជាប់ឆ្នោត ខ្ញុំនឹងមានការធានា។ នោះជាសង្រ្គាមដែលមិនគួរកើតឡើង។ ខ្ញុំមានផែនការច្បាស់លាស់ពីរបៀបដើម្បីបញ្ឈប់អ៊ុយក្រែន និងរុស្ស៊ី ហើយខ្ញុំមានគំនិតជាក់លាក់មួយប្រហែលមិនមែនជាផែនការទេ ប៉ុន្តែជាគំនិតមួយសម្រាប់ប្រទេសចិន»។
លោក ត្រាំ បានបន្តទៀតថា៖ «ប៉ុន្តែខ្ញុំមិនអាចផ្តល់ឲ្យអ្នកនូវផែនការទាំងនោះបានទេ ព្រោះប្រសិនបើខ្ញុំផ្តល់ឲ្យអ្នកនូវផែនការទាំងនោះ ខ្ញុំនឹងមិនអាចប្រើវាបានឡើយ ពួកវានឹងមិនទទួលជោគជ័យទេ»។
វាមិនមែនជាលើកទីមួយទេ ដែលលោក ត្រាំ ធ្វើការអះអាងបែបនេះ។ លោកធ្លាប់បានអះអាងពីមុនជាច្រើនដងថា លោកអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ។
ក្រសួងការបរទេសរុស្ស៊ី ធ្លាប់បានឆ្លើយតបថា ការអះអាងនេះ គ្រាន់តែជាការឃោសនាចង់បានសម្លេងគាំទ្រសម្រាប់ការបោះឆ្នោតនៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ហើយវាចាំបាច់ត្រូវបែងចែកឲ្យច្បាស់រវាងវោហាសាស្ត្រមុនការបោះឆ្នោត និងសេចក្តីថ្លែងការណ៍ផ្លូវការរបស់រដ្ឋាភិបាល។ ចំណែកឯបេសកជនរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia បាននិយាយថា៖ «វិបត្តិអ៊ុយក្រែន មិនអាចដោះស្រាយក្នុងពេលមួយថ្ងៃបាននោះទេ»។
លោក ត្រាំ បានប្រឈមមុខនឹងការរិះគន់ចំពោះការសរសើរប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌឺមៀរ ពូទីន ម្តងហើយម្តងទៀត។ នៅលើផតឃែស្ថ លោកបាននិយាយថា វិបត្តិអ៊ុយក្រែនអាចឈានចូលទៅក្នុង «សង្រ្គាមលោកលើកទីបី» ហើយថាចំណុចក្តៅជាសកលជាច្រើនកំពុងពុះកញ្ជ្រោលដោយសារតែ «អាមេរិកគ្មានអ្នកដឹកនាំ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


