Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ បដិសេធការ​ជ្រៀតជ្រែកក្នុង​​ការបោះឆ្នោត​អាមេរិក

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេស​អ៊ីរ៉ង់ លោក Nasser Kanaani កាល​ពី​ថ្ងៃ​សុក្រ​បានច្រានចោលការអះអាងដែលធ្វើឡើងដោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក លោក Merrick B. Garland អំពីការ​ចោទ​ប្រកាន់​ប្រទេសមួយចំនួន រួមទាំងអ៊ីរ៉ង់ ក្នុងការជ្រៀតជ្រែកការបោះឆ្នោតសហរដ្ឋអាមេរិកនា​ខាង​វិច្ឆិកា​ខាង​មុខ។

​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក បានចោទប្រកាន់អ៊ីរ៉ង់ពីសកម្មភាព «ឈ្លានពាន» ដែលមានបំណងជះឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោត។ លោក Garland បានចោទប្រកាន់ដោយដកស្រង់របាយការណ៍ចារកម្មថា៖ «យើងបានសង្កេតឃើញសកម្មភាពរបស់អ៊ីរ៉ង់កាន់តែឈ្លានពានក្នុងអំឡុងពេល​បោះឆ្នោត​លើក​នេះ»។

ជាការឆ្លើយតប លោក Kanaani បានបដិសេធ ហើយ​​ថា​វា​ជា​ការ​ចោទ​ប្រកាន់​​ «ច្រំដែល គ្មានមូលដ្ឋាន និងលម្អៀង» ដោយបន្ថែម​ថា ការចោទប្រកាន់បែបនេះ​​មាន​គោលបំណង​ពាក់ព័ន្ធ​នឹង​នយោបាយក្នុងស្រុក​អាមេរិក​តែ​ប៉ុណ្ណោះ។

លោកក៏បានក្រើនរំលឹកដល់មន្ត្រីអាមេរិកថា ពួកគេមិនអាចដោះស្រាយ​បញ្ហា​​ប្រេះឆា និងបញ្ហាផ្ទៃក្នុងរបស់ប្រទេសខ្លួន ដែលមានឬសគល់ជារចនាសម្ព័ន្ធ នយោបាយ និងសង្គម តែ​បែរ​ជា​ទៅ​ទម្លាក់កំហុសលើអ្នកដទៃ និងកម្រិតការចោទប្រកាន់ប្រឆាំងនឹងបរទេស​ទៅ​វិញ។

កាលពីខែមុន បេសកជន​អចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានច្រានចោល​ម្ដង​រួច​មក​ហើយ​នូវ​ការចោទប្រកាន់ «មិនច្បាស់លាស់» របស់​អាមេរិក ពាក់ព័ន្ធ​នឹង​ការ​ជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤។

បេសកជនអ៊ីរ៉ង់ បានច្រានចោលសេចក្តីថ្លែងការណ៍ដែលចេញដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធអាមេរិកចំនួន៣ ដែលបានចោទប្រកាន់ទីក្រុងតេហេរ៉ង់ ពីការប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតី​អាមេរិក និងកំណត់គោលដៅ​លើ​យុទ្ធនាការ​ឃោសនា​នយោបាយ ព្រម​ទាំង​សាធារណៈជន តាម​រយៈ​ការវាយ​ប្រហារ​តាម​អ៊ីនធឺណិត៕

ដោយ​៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម