ព័ត៌មានអន្ដរជាតិ
បន្លែឡើងថ្លៃ ក្រោយវៀតណាមទទួលរងឥទ្ធិពលព្យុះយ៉ាកជី
តម្លៃបន្លែបានកើនឡើងដល់ទៅ ៣០% នៅរដ្ឋធានីហាណូយ និងកន្លែងផ្សេងទៀតនៅភាគខាងជើងប្រទេសវៀតណាម បន្ទាប់ពីព្យុះទីហ្វុង យ៉ាកជី បានបោកបក់កាត់ ហើយបំផ្លាញដំណាំ និងប៉ះពាល់ដល់ការដឹកជញ្ជូន។

អាជីវករនៅផ្សារ Nghia Tan ក្នុងសង្កាត់ Cau Giay នៃក្រុងហាណូយ បាននិយាយថា តម្លៃបន្លែបានឡើងថ្លៃ២ទៅ៣ថ្ងៃមុនពេលខ្យល់ព្យុះ ហើយកាលពីថ្ងៃអាទិត្យបានបន្តកើនឡើងពី ២០ ទៅ ៣០% ថែមទៀត។
ចំណែកនៅខេត្ត Quang Ninh ជាប់ព្រំដែនប្រទេសចិន តម្លៃបន្លែនិងផ្លែឈើបានកើនឡើងពី ៥ ទៅ ១០% បើធៀបនឹងប៉ុន្មានថ្ងៃមុន។ នេះបើយោងតាមនាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។
ដោយឡែកនៅក្នុងទីក្រុង Hai Phong ដែលនៅជាប់ឆ្នេរសមុទ្រហើយទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារព្យុះ ការផ្គត់ផ្គង់បន្លែបានធ្លាក់ចុះ ហើយតម្លៃចេះតែបន្តកើនឡើង។
ឈ្មួញបានត្អូញត្អែរអំពីការលំបាកក្នុងការដឹកជញ្ជូន ហើយរំពឹងថាតម្លៃនឹងនៅតែខ្ពស់ក្នុងរយៈពេល២-៣ថ្ងៃទៀត ព្រោះខ្យល់ព្យុះបានបំផ្លាញកសិដ្ឋានជាច្រើន។
យ៉ាងណាមិញ នៅតាមផ្សារទំនើបវិញអាចរក្សាតម្លៃបន្លែនៅថេរដដែល ព្រោះតែមានការបម្រុងស្តុកបានច្រើន។
ព្យុះទីហ្វុង យ៉ាកជី ដែលជាព្យុះដ៏មានឥទ្ធិពលបំផុត បានវាយប្រហារភាគខាងជើងប្រទេសវៀតណាមតាំងពីថ្ងៃសៅរ៍សប្ដាហ៍មុន ហើយបណ្តាលឲ្យមនុស្សស្លាប់ចំនួន២៤នាក់ និងរងរបួស២២៩នាក់។
ក្រៅពីបណ្តាលឲ្យមនុស្សស្លាប់និងរបួស ព្យុះ យ៉ាកជី ថែមទាំងបានបំផ្លាញផ្ទះជាង ៨ ០១០ខ្នង និងពន្លិចកប៉ាល់ខ្នាតតូចចំនួន២៥គ្រឿងនៅខេត្ត Quang Ninh ទៀតផង ខណៈ Hai Phong, Thai Binh, Hai Duong និង Hanoi នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់។ បើនិយាយពីវិស័យកសិកម្មវិញ ស្រូវជិត ១១០ ០០០ហិកតាត្រូវបានជន់លិច ខណៈដំណាំបន្លែ ១៧ ៩២០ហិកតា និងដំណាំហូបផ្លែ ៦ ៩០០ហិកតាត្រូវខូចខាត៕
ដោយ៖ ឈាង
ចុចអាន៖ ព្យុះ យ៉ាកជី បណ្តាលឲ្យមានមនុស្សស្លាប់២៤នាក់និងរបួស២២៩នាក់ នៅ វៀតណាម
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


