ព័ត៌មានអន្ដរជាតិ
ព្យុះ យ៉ាកជី បណ្តាលឲ្យមានមនុស្សស្លាប់២៤នាក់និងរបួស២២៩នាក់នៅវៀតណាម
តាមសេចក្តីរាយការណ៍របស់ VN Express កាលពីថ្ងៃអាទិត្យទី៨ខែកញ្ញឆ្នាំ២០២៤, ឥទ្ធិពលនៃព្យុះទីហ្វុង យ៉ាកជី បានសម្លាប់មនុស្សចំនួនរហូតដល់ទៅ២៤នាក់ និងបណ្តាលឲ្យរបួស២២៩នាក់ទៀត។

នាយកដ្ឋានបង្ការគ្រោះមហន្តរាយធម្មជាតិ បានបញ្ចេញរបាយការណ៍ថា មនុស្សស្លាប់និងរបូសភាគច្រើនគឺដោយសារបាក់ដីសង្កត់និងដើមឈើរលំលើ ហើយក្នុងចំណោមអ្នកស្លាប់ក៏រួមមានទាំងមន្ត្រីប៉ូលិសនៅខេត្ត Quang Ninh ផងដែរ។
ក្រៅពីបណ្តាលឲ្យមនុស្សស្លាប់និងរបួស ព្យុះទីហ្វុង Yagi ថែមទាំងបានបំផ្លាញផ្ទះជាង ៨ ០១០ខ្នង និងពន្លិចកប៉ាល់ខ្នាតតូចចំនួន២៥គ្រឿងនៅខេត្ត Quang Ninh ទៀតផង ខណៈ Hai Phong, Thai Binh, Hai Duong និង Hanoi នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់។

លើសពីនេះ បើនិយាយពីវិស័យកសិកម្មវិញ, ស្រូវជិត ១១០ ០០០ហិកតាត្រូវបានជន់លិច ខណៈដំណាំបន្លែ ១៧ ៩២០ហិកតា និងដំណាំហូបផ្លែ ៦ ៩០០ហិកតាត្រូវខូចខាត។
ត្បិតតែព្យុះយ៉ាកជី បានថមថយឥទ្ធិពលទៅហើយក៏ពិតមែន ប៉ុន្តែវៀតណាមព្រមានថា ហានិភ័យនៃគ្រោះទឹកជំនន់និងបំណាក់ដីនៅតែមានកម្រិតខ្ពស់។

យ៉ាងណាមិញ ព្យុះនេះបានបង្ខំឲ្យមនុស្សជិត ៥០ ០០០នាក់ត្រូវជម្លៀសចេញពីបណ្តាទីក្រុងឆ្នេរសមុទ្រវៀតណាម ហើយជើងហោះហើរជាច្រើនត្រូវបានលុបចោល ចំណែកសាលារៀន កីត្រូវបិទជាបណ្តោះអាសន្ននៅក្នុងខេត្តភាគខាងជើងចំនួន១២ រួមទាំងទីក្រុងហាណូយផងដែរ។
សូមបញ្ជាក់ជាថ្មី យ៉ាកជី គឺជាព្យុះទីហ្វុងកាចសាហាវលំដាប់ទីពីរក្នុងឆ្នាំ២០២៤ ហើយបានវិវឌ្ឍខ្លួនឲ្យខ្លាំងទ្វេដង ចាប់តាំងវាយប្រហារភាគខាងជើងប្រទេសហ្វីលីពីនកាលពីដើមសប្តាហ៍នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម មានមនុស្សស្លាប់និងរបួសសរុប ៨២នាក់ ដោយឥទ្ធិពលព្យុះ យ៉ាកជី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


