ព័ត៌មានអន្ដរជាតិ
ចិន រុស្ស៊ី ត្រៀមធ្វើសមយុទ្ធរួមគ្នានៅក្នុងខែកញ្ញានេះ
ប្រទេសចិន បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួននឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ីក្នុងខែកញ្ញានេះ ខណៈសម្ព័ន្ធមិត្តទាំង២កំពុងបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅថែមទៀត ស្របពេលដែលអង្គការណាតូកំពុងបង្ហាញក្ដីព្រួយបារម្ភខ្លាំងអំពីការគាំទ្ររបស់ចិនចំពោះរុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។

ក្រសួងការពារជាតិចិន បានឲ្យដឹងថា សមយុទ្ធ North-Joint 2024 នឹងមានការចូលរួមពីកងទ័ពជើងទឹក និងកងទ័ពអាកាស ដែលត្រៀមធ្វើឡើងនៅជុំវិញសមុទ្រជប៉ុន និងសមុទ្រ Okhotsk ដែលស្ថិតនៅក្បែរឆ្នេររុស្ស៊ី។
ក្រសួងចិន បានរៀបរាប់ថា៖ «សមយុទ្ធនេះមានគោលបំណងធ្វើឲ្យស៊ីជម្រៅនូវកម្រិតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងយោធាចិន និងរុស្ស៊ី និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការរួមគ្នាដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ»។ ភាគីទាំង២នឹងបញ្ជូនកងនាវាចរទៅកាន់ «តំបន់សមុទ្រដែលពាក់ព័ន្ធនៃមហាសមុទ្រប៉ាស៊ីហ្វិក» សម្រាប់ការល្បាតដែនសមុទ្ររួមគ្នា ហើយចិនក៏នឹងចូលរួមក្នុងសមយុទ្ធយុទ្ធសាស្ត្រមហាសមុទ្រឆ្នាំ២០២៤ របស់រុស្ស៊ីផងដែរ។
យ៉ាងណាមិញ ក្រសួងការពារជាតិចិនមិនបានផ្តល់កាលបរិច្ឆេទជាក់លាក់ថាតើសមយុទ្ធនឹងធ្វើឡើងនៅពេលណានោះទេ។
កាលពីខែកក្កដា ប្រទេសទាំង២ បានធ្វើសមយុទ្ធរួមគ្នាម្ដងរួចមកហើយ នៅក្នុងដែនទឹក និងដែនអាកាសជុំវិញទីក្រុង Zhanjiang ដែលជាទីក្រុងមួយនៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។
សមយុទ្ធនោះបានកើតឡើងនៅសប្តាហ៍ដូចគ្នានៅពេលដែលមេដឹកនាំអង្គការណាតូបានព្រមានថាចិនបាន «ក្លាយជាអ្នកជំរុញ» នៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ ជាការឆ្លើយតប រដ្ឋាភិបាលក្រុងប៉េកាំងបានព្រមានណាតូវិញថានឹងអាច «កើតមានការប្រឈមមុខដាក់គ្នា» រវាងចិន និងប្លុកយោធាដែលដឹកមុខដោយសហរដ្ឋអាមេរិក។
រុស្ស៊ី និងចិនបានបង្កើនកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយប្រទេសទាំង២បានប្រឆាំងនឹង «អនុត្តរភាពលោកខាងលិច» ជាពិសេសអ្វីដែលពួកគេមើលឃើញថាជាការត្រួតត្រារបស់សហរដ្ឋអាមេរិកចំពោះកិច្ចការពិភពលោក។
ពួកគេបានប្រកាសភាពជាដៃគូ «គ្មានដែនកំណត់» ភ្លាមៗ មុនពេលទីក្រុងមូស្គូចាប់ផ្តើមការវាយលុករបស់ខ្លួននៅអ៊ុយក្រែនក្នុងឆ្នាំ២០២២។
កាលពីខែមុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅក្រុងមូស្គូថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់រុស្ស៊ី ជាមួយក្រុងប៉េកាំង កំពុងមាន «លទ្ធផលទទួលបាននូវផ្លែផ្កា»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


