ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បណ្ដេញមន្ត្រីទូតអង់គ្លេស៦នាក់ ចោទពីបទចារកម្ម និងសកម្មភាពបំផ្លិចបំផ្លាញ
ទីភ្នាក់ងារសន្តិសុខ FSB របស់រុស្ស៊ី បាននិយាយនៅថ្ងៃសុក្រថា ខ្លួនបានដកហូតការទទួលស្គាល់មន្ត្រីការទូតអង់គ្លេស ៦នាក់នៅទីក្រុងមូស្គូ ដែលសកម្មភាពរបស់ពួកគេមានជាប់ពាក់ព័ន្ធនឹងការងារចារកម្ម និងសកម្មភាពបំផ្លិចបំផ្លាញ។

FSB ដែលជាទីភ្នាក់ងារស្នងតំណែងដ៏សំខាន់បន្ទាប់ពី KGB របស់សូវៀត បានប្រកាសថា ខ្លួនមានឯកសារដែលបង្ហាញថានាយកដ្ឋានការិយាល័យបរទេសរបស់ចក្រភពអង់គ្លេសនៅទីក្រុងឡុងដ៍ ដែលទទួលខុសត្រូវចំពោះអឺរ៉ុបខាងកើត និងអាស៊ីកណ្តាល កំពុងសម្របសម្រួលនូវអ្វីដែលហៅថា «ការកើនឡើងនៃស្ថានភាពនយោបាយ និងយោធា» ហើយមានភារកិច្ចធ្វើយ៉ាងណាឲ្យរុស្ស៊ីទទួលបរាជ័យក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
សេចក្ដីថ្លែងការណ៍របស់ FSB បានឲ្យដឹងថា៖ «អង្គហេតុដែលបានលាតត្រដាងបានផ្តល់ហេតុផលដើម្បីពិចារណាពីសកម្មភាពរបស់អ្នកការទូតអង់គ្លេសដែលត្រូវបានបញ្ជូនទៅទីក្រុងមូស្គូដោយនាយកដ្ឋានរដ្ឋាភិបាល ថាជាការគំរាមកំហែងដល់សន្តិសុខរបស់សហព័ន្ធរុស្ស៊ី»។
មន្ត្រីការទូតទាំង៦រូបរបស់អង់គ្លេស ត្រូវបានគេរាយឈ្មោះនៅតាមទូរទស្សន៍រដ្ឋរុស្ស៊ី ព្រមទាំងបង្ហាញរូបថតរបស់ពួកគេផងដែរ។
FSB បានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងស្នើឲ្យមន្ត្រីការទូតអង់គ្លេសផ្សេងទៀតត្រឡប់ទៅប្រទេសរបស់ពួកគេវិញឲ្យបានឆាប់ ប្រសិនបើពួកគេត្រូវបានគេរកឃើញថាបានចូលរួមនៅក្នុងសកម្មភាពស្រដៀងគ្នានេះ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា សកម្មភាពរបស់ស្ថានទូតអង់គ្លេសនៅទីក្រុងមូស្គូបានដំណើរការជ្រុលហួសពីអនុសញ្ញាការទូត ហើយបានចោទប្រកាន់ថា អង់គ្លេសបានធ្វើសកម្មភាពដោយចេតនាដើម្បីបង្កគ្រោះថ្នាក់ដល់ប្រជាជនរុស្ស៊ី៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


