ព័ត៌មានអន្ដរជាតិ
[Update] អគ្គរដ្ឋអាជ្ញាសិង្ហបុរីបានស្នើដាក់ពន្ធនាគារលោក S. Iswaran ពី៦ទៅ៧ ខែ
អគ្គរដ្ឋអាជ្ញាធរនៃប្រទេសសិង្ហបុរីក្នុងសវនាការថ្ងៃដំបូងលើសំណុំរឿងក្តីជាច្រើនរបស់អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បានស្នើដាក់ពន្ធនាគារពី៦ទៅ៧ខែ ក្នុងចំណោម៥បទល្មើសដែលអតីតរដ្ឋមន្ត្រីទទួលសារភាព។
អតីតរដ្ឋមន្ត្រីដឹកជញ្ជូនលោក S. Iswaran នៅថ្ងៃទី២៤ខែកញ្ញា បានសារភាពកំហុសលើការទទួលយករបស់របរមានតម្លៃខ្ពស់ពីក្រុមហ៊ុនឯកជនក្នុងថ្ងៃដំបូងនៃសវនាការលើរឿងក្តីដែលត្រូវបានចោទប្រកាន់ជាច្រើនករណីក្នុងពេលលោកដឹកនាំក្រសួងដឹកជញ្ជូន។

លោក Iswaran អាយុ ៦២ឆ្នាំ ឥឡូវនេះត្រូវបានកាត់ទោសពីបទចោទប្រកាន់ចំនួន៥ហើយមហាអយ្យការអមតុលាការកំពូលកំពុងស្វែងរកការកាត់ទោសឱ្យជាប់ពន្ធនាគារពី ៦ ទៅ៧ខែ ជុំវិញការចោទប្រកាន់ចំនួន៤ គឺការទទួលយករបស់មានតម្លៃក្នុងនាមជាមន្ត្រីសាធារណៈពីអ្នកផ្សព្វផ្សាយការប្រណាំងរថយន្ត Formula One (F1) ប្រធានក្រុមហ៊ុន Singapore GP លោក Ong Beng Seng និងលោក David Lum នាយកគ្រប់គ្រងក្រុមហ៊ុនសំណង់ Lum Chang Holdings ដែលចុះបញ្ជីផលិតក្តារបន្ទះ។
លោក Iswaran ទទួលស្គាល់កំហុសចំពោះការចោទប្រកាន់ខាងលើ ហើយ អតីតរដ្ឋមន្ត្រីរូបនេះក៏បានទទួលស្គាល់ផងដែរចំពោះការចោទប្រកាន់មួយពីបទរារាំងដំណើរនៃយុត្តិធម៌ដោយសារចេញការចំណាយក្លែងក្លាយ។
ការរារាំងដំណើរនៃយុត្តិធម៌គឺទាក់ទងនឹងប្រាក់ជាង៥០០០ដុល្លារដែលគាត់បានសងទៅក្រុមហ៊ុន Singapore GP សម្រាប់ថ្លៃជិះយន្តហោះកម្រិតធុរកិច្ច (Business-Class) របស់គាត់ពីទីក្រុងដូហាប្រទេសកាតាទៅសិង្ហបុរី ដែលគាត់បានធ្វើកាលពីថ្ងៃទី១១ខែធ្នូ ឆ្នាំ ២០២២ជាការចំណាយរបស់លោក Ong តាមរយៈក្រុមហ៊ុន។
លោក Iswaran បានសងវិញចំនួន ៣៨០០០០ដុល្លារទៅរដ្ឋ ហើយនឹងរឹបអូសវត្ថុដែលគាត់បានទទួល៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


