ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ផ្តាំនិស្សិតអាហារូបករណ៍កម្ពុជាដែលកំពុងរៀននៅសិង្ហបុរី ឱ្យខិតខំរៀនសូត្រដើម្បីមានជំនាញពិតមកអភិវឌ្ឍន៍ប្រទេស
បណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ដល់និស្សិតអាហារូបករណ៍កម្ពុជាដែលកំពុងសិក្សានៅប្រទេសសិង្ហបុរី ឱ្យខិតខំក្រេបយកចំណេះដឹងទាំងក្នុងសាលា និងមជ្ឈដ្ឋានខាងក្រៅ ដើម្បីមានចំណេះជំនាញពិតប្រាកដយកមកអភិវឌ្ឍន៍ប្រទេសជាតិវិញ។

ការលើកឡើងនេះ ធ្វើនៅក្នុងអំឡុងទស្សនកិច្ចនៃ កម្មវិធី Lee Kuan Yew Exchange Fellowship នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ របស់រដ្ឋមន្ត្រីអប់រំកម្ពុជា នៅប្រទេសសិង្ហបុរី ដោយលោកបានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ទទួលជួបសំណេះសំណាលជាមួយតំណាងយុវជន និងនិស្សិតកម្ពុជា ចំនួន ៨រូប ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសសិង្ហបុរី លើជំនាញរដ្ឋបាលសាធារណៈ ជំនាញគោលនយោបាយសាធារណៈ ជំនាញវិទ្យាសាស្រ្តសាសនា និងជំនាញការអប់រំសាសនាគ្រិស្ត។
ក្នុងជំនួបខាងលើ លោក ហង់ជួន ណារ៉ុន បាននិយាយថា៖ “តាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមជូនពរដល់និស្សិតទាំងអស់ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងបានផ្ដល់អនុសាសន៍ដល់និស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់សិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជាថ្មីៗ ទាំងនៅក្នុងសាលា និងពីមជ្ឈដ្ឋានខាងក្រៅឱ្យអស់ពីលទ្ធភាព ដើម្បីជាទុនក្នុងការអភិវឌ្ឍខ្លួនក្លាយជាបញ្ញវន្តដែលមានចំណេះដឹងច្បាស់លាស់ និងជំនាញពិតប្រាកដ ជាទំពាំងដ៏ល្អក្នុងការចូលរួមកសាងប្រទេសជាតិ នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ”។

ក្នុងឱកាសនេះ លោកក៏បានផ្តាំដល់និស្សិតគ្រប់រូបយកចិត្តទុកដាក់មើលថែសុខភាពឱ្យបានល្អ ហើយលោកក៏បានចែករំលែកបទពិសោធជាមួយពួកគេ និងស្វែងយល់អំពីស្ថានភាពការសិក្សារៀនសូត្រ បទពិសោធដែលទទួលបានពីការរស់នៅសិង្ហបុរី ក៏ដូចជាការប្រឈមនានា។
រដ្ឋមន្ត្រីអប់រំក៏បានបញ្ជាក់ដែលថា ឆ្នាំ២០២៥នេះ បានឈានចូលខួបគម្រប់ ៦០ឆ្នាំហើយនៃការផ្សារភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា និងសិង្ហបុរី។ ជាមួយគ្នានេះ តាមរយៈការផ្តល់អាហារូបករណ៍នេះ លោករំពឹងថាទំនាក់ទំនងដ៏ល្អផូរផង់នេះនឹងបន្តរីកចម្រើនជានិរន្តរ៍៕




-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ចូលសម្រាកពេទ្យ