ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ខកខានជើងហោះហើរចំនួន២០លើក ដោយសារប៉េងប៉ោងសំរាមកូរ៉េខាងជើង
កូរ៉េខាងត្បូង បានបង្ខំចិត្តបិទជើងហោះហើរជាច្រើនដង នៅឯអាកាសយានដ្ឋានសំខាន់ចំនួនពីរនៅរដ្ឋធានីសេអ៊ូល ចាប់តាំងពីខែមិថុនា ដោយសារតែការរំខានពីប៉េងប៉ោងសំរាមរបស់កូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៥ខែកញ្ញា។

សមាជិកសភាគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង លោក Yang Bu-nam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល២០ថ្ងៃផ្សេងៗគ្នាចាប់តាំងពីថ្ងៃទី១ខែមិថុនា ជើងហោះទាំងអស់ ឬមួយចំនួននៅអាកាសយានដ្ឋាន Incheon និងអាកាសយានដ្ឋាន Gimpo ត្រូវបានបិទសម្រាប់ការចុះចត ឬការហោះហើរ នៅពេលដែលប៉េងប៉ោងសំរាមរបស់កូរ៉េខាងជើងត្រូវបានប្រទះឃើញនៅក្នុងតំបន់ជុំវិញអាកាសយានដ្ឋាន។
សរុបមក ការបិទជើងហោះហើរទាំងអស់ មានរយៈពេល ៤១៣នាទី។
កូរ៉េខាងជើង បានបាញ់បង្ហោះប៉េងប៉ោងជាង ៥៥០០ប៉េងប៉ោង ចងភ្ជាប់ថង់សំរាមចាប់តាំងពីចុងខែឧសភា ដោយនិយាយថា ខ្លួនកំពុងឆ្លើយតបទៅនឹងប៉េងប៉ោងដែលផ្ទុកខិត្តប័ណ្ណឃោសនាប្រឆាំងនឹងក្រុងព្យុងយ៉ាង ដែលបង្ហោះដោយក្រុមសកម្មជនកូរ៉េខាងត្បូង។
ប៉េងប៉ោងត្រូវបានបក់តាមខ្យល់ ហើយខ្លះបានធ្លាក់ចុះនៅក្នុងប្រទេសកូរ៉េខាងត្បូង រួមទាំងនៅជិតការិយាល័យប្រធានាធិបតី និងនៅលើផ្លូវហោះហើររបស់អាកាសយានដ្ឋាន។ ខណៈពេលដែលអាជ្ញាធរបានប្រមូលប៉េងប៉ោងភាគច្រើនដោយគ្មានឧបទ្ទវហេតុ ប៉េងប៉ោងខ្លះបានរំខានដល់ចរាចរណ៍ផ្លូវអាកាស និងខ្លះបង្កឲ្យកើតមានអគ្គិភ័យតិចតួច។
មន្ត្រីក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា យុទ្ធនាការបង្ហោះប៉េងប៉ោងកូរ៉េខាងជើងមានផលរំខានខ្លាំងដល់ប្រតិបត្តិការហោះហើរ ដោយក្នុងករណីខ្លះបណ្ដាលឲ្យមានការខ្ជះខ្ជាយបរិមាណប្រេងឥន្ធនៈរបស់យន្តហោះ ព្រោះតែការពន្យារពេលនៅលើអាកាស ឬការបង្វែរទិសដៅទៅអាកាសយានដ្ឋានផ្សេង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


