ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
ធ្លាប់តែប៉ះសម្តីគ្នាច្រើនលើកច្រើនសា ពេលនេះបេក្ខជនគណបក្សសាធារណរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានជួបតទល់ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ហើយ នៅអគារ Trump Tower ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃសុក្រទី២៧ខែកញ្ញាឆ្នាំ២០២៤ ហើយក្នុងជំនួបនោះ អតីតប្រធានាធិបតីអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនដូរចិត្តឡើយទាក់ទិនបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
លោក ត្រាំ ត្រូវគេស្គាល់ច្បាស់ថាជា បុគ្គលមិនពេញចិត្តអ៊ុយក្រែនទាល់តែសោះ ហើយថែមទាំងប្រឆាំងការផ្តល់ជំនួយរបស់អាមេរិក ទៅឲ្យទីក្រុងកៀវផងដែរ។ ជាក់ស្តែង នៅឯការជួបជុំអ្នកគាំទ្រក្នុងរដ្ឋ North Carolina កាលពីថ្ងៃព្រហស្បតិ៍ លោកបានចោទប្រធានាធិបតីអ៊ុយក្រែន ថានិយាយអាក្រក់ពីគាត់ ហើយជាបុរសម្នាក់ដែលមិនចង់មានកិច្ចព្រមព្រៀង។
យ៉ាងណា ថ្លែងប្រាប់អ្នកសារព័ត៌មានមុនជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ត្រាំ អះអាងថា គាត់មានទំនាក់ទំនងល្អខ្លាំងណាស់ទាំងជាមួយលោក ហ្សេលេនស្គី និងជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ហើយសន្យាថានឹងដោះស្រាយជម្លោះអ៊ុយក្រែនឲ្យបានចប់យ៉ាងឆាប់រហ័សជាទីបំផុត ប្រសិនបើគាត់ឈ្នះការបោះឆ្នោតខែវិច្ឆិកា។ ប៉ុន្តែក្រោយមក ពេលជួយលោក ហ្សេលេនស្គី លោកត្រាំនិយាយថា “ខ្ញុំរៀនសូត្របានច្រើនណាស់ ប៉ុន្តែខ្ញុំគិតថា ខ្ញុំមិនផ្លាស់ប្តូរទស្សនៈនៃការបញ្ចប់សង្គ្រាមឡើយ ហើយយើងទាំងពីរចង់ឃើញកិច្ចព្រមព្រៀងដែលធ្វើឡើងដោយយុត្តិធម៌”។
នៅពេលសួរថាតើគាត់នឹងសម្រេចបានដំណោះស្រាយនេះដោយរបៀបណា លោក ត្រាំ ឆ្លើយតបថា «វាដូចជាលឿនពេកក្នុងការនិយាយរឿងនេះ។ ខ្ញុំមានគំនិតផ្ទាល់ខ្លួន ហើយខ្ញុំប្រាកដថាប្រធានាធិបតីអ៊ុយក្រែន ក៏មានគំនិតផ្ទាល់ខ្លួនដែរ»។
សូមបញ្ជាក់ជាថ្មី លោក ត្រាំ បានអះអាងម្តងហើយម្តងទៀតថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងមិនកើតឡើងឡើយប្រសិនបើគាត់កាន់តំណែងជាប្រធានាធិបតីនៅឆ្នាំ២០២២ ហើយគាត់លើកឡើងដដែលៗថា គាត់អាចបង្ខំលោក ហ្សេលេនស្គីនិងពូទីន ឲ្យចូលរួមក្នុងកិច្ចពិភាក្សារកដំណោះស្រាយការទូតក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ ក្រោយជាប់ឆ្នោត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Zelenskyy៖ យោធាអ៊ុយក្រែនបានកាត់បន្ថយសក្ដានុពលរុស្ស៊ីក្នុងការវាយលុកភាគខាងកើត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ទាមទារឲ្យអាមេរិក និងអ៊ីស្រាអែលទូទាត់ថ្លៃខូចខាតលើទីតាំងនុយក្លេអ៊ែរដែលរងការវាយប្រហារ


