ព័ត៌មានអន្ដរជាតិ
លីបង់ ប្រាប់ថា ស្លាប់ជិត៥០នាក់ទៀតហើយដោយសារការវាយប្រហាររបស់អ៊ីស្រាអែល
មនុស្សជិត៥០នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាអ៊ីស្រាអែលបានបើកការវាយប្រហារដោយទម្លាក់គ្រាប់បែកជាច្រើនទៅលើក្រុមសកម្មប្រយុទ្ធហេសបូឡា នៅក្នុងប្រទេសលីបង់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលលីបង់ កាលពីថ្ងៃទី២៩ខែកញ្ញា។
ការទម្លាក់គ្រាប់បែកនេះ កើតឡើងបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូតកាលពីថ្ងៃសុក្រ ដោយបានសម្លាប់លោក Hassan Nasrallah ដែលជាមេដឹកនាំក្រុមហេសបូឡា។
ក្រសួងសុខាភិបាលលីបង់ បានប្រកាសថា ចំនួនអ្នកស្លាប់ជាបឋម មាន ២៤នាក់ និង ២៩នាក់បានរងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅជិតភាគខាងត្បូងក្រុង Sidon កាលពីថ្ងៃអាទិត្យ។ ក្រោយមក របាយការណ៍បង្ហាញថា ការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ Baalbek-Hemel ភាគខាងកើតប្រទេសលីបង់ «បានសម្លាប់មនុស្ស ២១នាក់ និងរបួស ៤៧នាក់» ដែលជាចំនួនបណ្តោះអាសន្នមួយផ្សេងទៀត។ បន្ថែមពីនេះ មនុស្ស៤នាក់ទៀតត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់នៅក្នុងទីក្រុង Joub Jenin នៃតំបន់ Bekaa។
ក្រុមហេសបូឡា បានប្រាប់ថា ខ្លួនកំពុងធ្វើសកម្មភាពគាំទ្រក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា ដែលបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ហើយបង្កឲ្យមានសង្រ្គាមនៅក្នុងទឹកដីប៉ាឡេស្ទីន។
បន្ទាប់ពីអ៊ីស្រាអែលបានបង្វែរការផ្តោតអារម្មណ៍របស់ខ្លួនពីភាគខាងជើងពីតំបន់ហ្គាហ្សាទៅប្រទេសលីបង់ ហើយការបាញ់ឆ្លងព្រំដែនបានកើនឡើង ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សរាប់រយនាក់កាលពីថ្ងៃចន្ទសប្ដាហ៍មុន ដែលជាថ្ងៃដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមស៊ីវិលឆ្នាំ១៩៧៥-១៩៩០របស់ប្រទេសលីបង់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


