ព័ត៌មានអន្ដរជាតិ
ស្បៀងអាហារពិភពលោកកើនតម្លៃខ្លាំងបំផុត ខណៈសង្គ្រាមបន្ថែមសម្ពាធ
កត្តាអាកាសធាតុអាក្រក់ដួចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងហានិភ័យភូមិសាស្ត្រនយោបាយដែលកើតសង្គ្រាមច្រើនកន្លែង ដែលគំរាមកំហែងដល់ការចំណាយរបស់អ្នកប្រើប្រាស់ឱ្យកើនឡើងក្នុងរយៈពេលដ៏យូរ ខណៈមានការព្យាករណ៍ថាសន្និធិស្បៀងអាហារកាន់តែតិច។

សារព័ត៌មាន Bloomberg ដោយយោងតាមទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃទី៤ខែតុលា បានឱ្យដឹងថា សន្ទស្សន៍តម្លៃម្ហូបអាហារដែលបង្កើតឡើងដោយអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២៣ ។ តម្លៃស្ករ សាច់ ទឹកដោះគោ និងប្រេងបន្លែ គឺជាការកើនឡើងដ៏ធំបំផុតចាប់តាំងពីខែមីនាឆ្នាំ២០២២។
ក្នុងខែនោះ សន្ទស្សន៍តម្លៃទំនិញនេះបានហក់ឡើងជាង១៣ភាគរយ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សម្រេចវាយលុកអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដដែល។
ខណៈពេលដែលសន្ទស្សន៍តាមដានតម្លៃទំនិញផ្តោតលើទំនិញឆៅ ឬហៅថា តម្លៃបោះដុំជាជាងតម្លៃលក់រាយ ការកើនឡើងអាចបង្ហាញថា តម្លៃម្ហូបអាហារខ្ពស់អាចបន្តប៉ះពាល់ដល់អ្នកប្រើប្រាស់ ដោយសារអាកាសធាតុមិនល្អនៅក្នុងប្រទេសផលិតដំណាំកសិកម្មសំខាន់ៗ និងការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ាគំរាមកំហែងដល់ទីផ្សារអាហារកាន់តែក្តៅគគុក។
ទោះបីជា សន្ទស្សន៍តម្លៃទំនិញនោះបានធ្លាក់ចុះពីកំណត់ត្រាខ្ពស់ដែលបានមើលឃើញ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីក៏ដោយ ក៏សញ្ញានៃការផ្គត់ផ្គង់តឹងតែង និងចំណុចខ្ទាស់នៅក្នុងផ្លូវពាណិជ្ជកម្មសកល បានជំរុញឱ្យមានការកើនឡើងថ្មីសម្រាប់តម្លៃម្ហូបអាហារ។

ការកើនឡើងដ៏ធំបំផុតត្រូវបានគេមើលឃើញនៅក្នុងតម្លៃស្ករនៅលើសញ្ញានៃដំណាំកាន់តែអាក្រក់នៅក្នុងប្រទេសប្រេស៊ីល និងការព្រួយបារម្ភអំពីសមត្ថភាពនាំចេញរបស់ឥណ្ឌា។ តម្លៃប្រេងបន្លែ និងគ្រាប់ធញ្ញជាតិក៏បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ លើសញ្ញានៃការផ្គត់ផ្គង់តិចតួចនៃដំណាំដូចជា ស្រូវសាលី ដូង ផ្កាឈូករ័ត្ន និងប្រភេទគ្រាប់រុក្ខជាតិ rapeseed។
សម្ពាធអាចបន្តសម្រាប់ទីផ្សារ អង្គការ FAO បានកាត់បន្ថយការព្យាករណ៍ស្តុកគ្រាប់ធញ្ញជាតិពិភពលោកធៀបនឹងមួយខែមុន៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


