នយោបាយ
ខួប៤០ឆ្នាំឡើងជានាយករដ្ឋមន្ត្រី សម្ដេចតេជោរំលឹកពីអាទិភាពដំបូងដែលបានសន្យាចំពោះប្រជាជន
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីការសន្យាកាលពី៤០ឆ្នាំមុនចំពោះប្រជាជនពេលដែលសម្ដេចត្រូវបានសភាបោះឆ្នោតឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី(១៤ មករា ឆ្នាំ១៩៨៥)។ សម្ដេចនៅចាំបានថា ពាក្យដែលសម្ដេចថ្លែងក្នុងសភានៅពេលនោះគឺ «មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដែលយើងមិនបានដឹងនិងមិនបានដោះស្រាយនោះឡើយ»។

ក្នុងសារបង្ហោះលើបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ចំខួប៤០ឆ្នាំនៃការកាន់តំណែងងកំពូលក្នុងគណៈរដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានលើកថា មូលហេតុដែលសម្ដេចបានសន្យាពេលនោះគឺមកពីកម្ពុជាពេលនោះខ្វះស្បៀងធ្ងន់ធ្ងរដោយសារតែគ្រោះទឹកជំនន់ និងរាំងស្ងួត។
សម្ដេចបានបញ្ជាក់ថា៖ «អាទិភាពនៃការងារដំបូងរបស់ខ្ញុំគឺដោះស្រាយស្បៀងជូនប្រជាជនដែលនេះគឺជាមូលហេតុមួយដែលជំរុញឲ្យខ្ញុំធ្វើការកែទម្រង់សេដ្ឋកិច្ចដោយចាប់ផ្តើមពីការកែទម្រង់ដីធ្លីគឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន»។

បច្ចុប្បន្នបញ្ហាវិបត្តិស្បៀងអាហារនៅកម្ពុជាលែងជាបញ្ហាទៀតហើយ ខណៈដែលរាជរដ្ឋាភិបាលប្តេជ្ញាចិត្ត ក្នុងការលុបបំបាត់ភាពអត់ឃ្លាននៅកម្ពុជានៅត្រឹមដំណាច់ឆ្នាំ២០២៥ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដូចជា គោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ, គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០, យុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភជាដើម។

អតីតនាយករដ្ឋមន្ត្រីដ៏យូរជាងគេនៅកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានប្រឡូកចូលវិស័យនយោបាយនៅខែមករា ឆ្នាំ១៩៧៩ ជារដ្ឋមន្ត្រីការបរទេសក្នុងអាយុ២៧ឆ្នាំ ហើយបានក្លាយជានាយករដ្ឋមន្ត្រីដំបូងនៅឆ្នាំ១៩៨៥ ដែលពេលនោះសម្ដេចមានអាយុ៣២ឆ្នាំ សម្ដេចបានរំលឹកផងដែរថា ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិតការលំបាកបានគ្របដណ្តប់មិនតិចជាង៩០ភាគរយនោះឡើយ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


